បន្ទាប់ពីកំពូលស្មាតហ្វូន Galaxy Note 7
មានការផ្ទុះឥតឈប់ឈរកាលពីឆ្នាំមុនមកនោះ ពេលថ្មីៗនេះក្រុមហ៊ុនយក្យកូរ៉េ
Samsung ក៏ត្រៀមពាំនាំយក Note 7
នោះមកដាក់លក់លើទីផ្សារក្នុងខែមិថុនាខាងមុខនេះម្តងទៀត
ហើយវាក៏បានបន្ថែមឈ្មោះមួយអក្សរទៀតគឺ Galaxy Note 7R ។ 7R ត្រូវក្រុមហ៊ុន
Sasmung បំពាក់ថាមពលថ្មតិចជាងមុនមានត្រឹមតែ 3,000mAh ឬអាច 3,200mAh
ដោយពីមុនមានទំហំ 3,500mAh តម្លៃរបស់វិញក៏ធ្លាក់ដែរសល់ត្រឹមតែ 619 ដុល្លារ
ប៉ុណ្ណោះខុសកាលពីដាក់លក់ដំបូងដល់ទៅ 875 ដុល្លារ
ហើយម៉ាស៊ីនថ្មីនេះគឺត្រូវបានត្រួតពិនិត្យយ៉ាងល្អិតល្អន់ជាងមុនផងដែរ។
ហេតុផលដែល Note 7 នេះបន្ថែមកន្ទុយ R ពីក្រោយ គឺមានពាក្យពេញហៅថា Refurbished
មានន័យថា ( ជួសជុល ) ហើយជាលើកដំបូងវាត្រូវក្រុមហ៊ុន Samsung
ផលិតប៉ុន្មានជា 300.000 គ្រឿង ។
ប្រភព: etnews via GSMArena
ប្រភព: etnews via GSMArena
Post A Comment: