អត្ថបទនេះចង់ចែករំលែកជាមួយអ្នកពីវិធីគិតតំបន់ Broadcast និង Collision។ តែដំបូងសូមអ្នកចំនាយពេលបន្តិចថាតើអ្វីទៅជា Broadcast domain? និងអ្វីទៅជា Collision Domain?
Collision domain:collision គឺការបុកគ្នា មានន័យថានៅកន្លែងនោះសញ្ញាណអគ្គិសនីបង្កើតបានជាការបុកគ្នា។ អ្នកស្រមៃថាមានចរន្តអគ្គិសនី 2 ឬច្រើនរត់លើបរិស្ថានចំលងតែមួយ ពេលនោះវានឹងមានការបុកគ្នា កន្លែងដែលបុកគ្នានោះគឺជាបណ្ដុំរបស់ឧបករណ៍ទាំងអស់ក្នុងតំបន់ ណាមួយដែលមានលទ្ធភាពកើតបាតុភូតិបុកគ្នានេះ។
Broadcast domain:broadcast គឺផ្សាយចេញ នៅពេលកុំព្យូទ័រមួយផ្ញើទិន្ន័យតាមទំរង់ផ្សាយចេញនេះនោះគ្រប់ កុំព្យូទ័រទាំងអស់នឹងទទួលបានទិន្ន័យដូចគ្នា។
តំបន់ទាំងពីរនេះខុសគ្នា Collision domain ធ្វើអោយទិន្ន័យមានកំហុស កុំព្យូទ័រដែលរងចាំទទួលទិន្ន័យមិនអាចសំរួលទទួលទិន្ន័យនោះបាន។ ចំនែកឯBroadcast domain វិញគឺគ្រប់កុំព្យូទ័រទាំងអស់សុទ្ធតែទទួលបានទិន្ន័យនិងសំរួលទិន្ន័យទាំងអស់នោះ។
Hub,Switch និង Router គឺជាឧបករណ៍សំរាប់ចែកបង្កើតបណ្ដាញ ដើម្បីកំណត់តំបន់ណាជា broadcast និង collision អ្នកត្រូវចាំចំនុចខាងក្រោម:
Hub: មិនអាចចែក Collision domain និង Broadcast domain បានទេ។ គ្រប់កុំព្យូទ័រទាំងអស់ដែលភ្ជាប់ជាមួយនឹង Hub សុទ្ធតែស្ថិតនៅក្នុង Collision domain និង Broadcast Domain តែមួយ។
Switch:ចែក Collision domain, តែមិនអាចចែក broadcast domain។ មានន័យថាគ្រប់កុំព្យូទ័រទាំងអស់ដែលដោតចូលក្នុងរន្ធ interface (port) រួមមួយរបស់ Switch នឹងមាន collision ខ្លួនឯងមួយ។ គឺថា Switch មានប៉ុន្មានរន្ធ interface (port) នោះក៏មានប៉ុណ្ណោះ collision domain ដែរ តែពួកវាទាំងអស់សុទ្ធតែស្ថិតក្នុង broadcast domain រួមមួយ។
Router:ចែក Collision និងចែក Broadcast។ មានន័យថាមានប៉ុន្មានរន្ធទំនាក់ទំនងទិន្ន័យ interface (port) លើ router នោះវាក៏មានចំនួនតំបន់ collision និង broadcast ក៏ស្មើនឹងចំនួនរន្ធនោះដែរ។
ដាក់តាមលំដាប់ខាងលើក្នុងកន្លែងបង្កើតបណ្ដាញងាយយល់គឺ៖ ភ្ជាប់បណ្ដា PC ទៅ Hub, រួចភ្ជាប់បណ្ដា Hub ជាមួយ Switch, និងបណ្ដា Switch ជាមួយ Router។

Post A Comment: