វិធីសាស្រ្តImport E-mails និងContacts

ចែករំលែក
តើលោកអ្នកធ្លាប់បានស្គាល់ និងប្រើប្រាស់ Webmail ហើយឬនៅ? ប្រសិនបើលោកអ្នកមិនទាន់បាន
ប្រើវាទេសូមទទួលយកនូវលក្ខណៈពិសេសពីសេវាកម្មនេះ​ទាំងអស់គ្នា ព្រោះថាលោកអ្នកអាចធ្វើ
ការ Switch Webmail ដោយមិន​​បាច់បារម្ភថាមានការបាត់បង់នូវ E-mail ឬការទំនាក់ទំនងពីមុនៗ
នោះមកទេ។ ខាងក្រោមនេះជារបៀបនៃការ Switch ទៅលើសេវាកម្ម Webmail និងការ Import E-mail
ឬ Contact ចាស់ៗដែលការ Switch នោះមានរបៀបផ្សេងៗពីគ្នា អាស្រ័យទៅលើ Webmail Provider
ដែលលោកអ្នកកំពុងប្រើប្រាស់ តួយ៉ាងដូចជា Gmail, Outlook.com (Hotmail) និង Yahoo Mail ជាដើម ។



វិធីសាស្រ្តImport E-mails និងContacts ចាស់ៗ:
១. ការ Import ដោយប្រើប្រាស់ Gmail : យើងសង្កេតឃើញថាមាន Webmail ជាច្រើនប្រភេទផ្សេងៗ គ្នាត្រូវបានបង្កើតឡើងដោយដាក់បញ្ចូលនូវមុខងារដើម្បី Import ស្វ័យវត្តនូវ E-mails និង Contacts
មុនៗពី E-mail Account ចាស់របស់លោកអ្នក មានន័យថាអ្នកអាចធ្វើការដាក់បញ្ចូលនូវ E-mails ទាំង
អស់ដែលមាននៅក្នុងកន្លែងតែមួយរួមគ្នា។ ផ្ទុយមកវិញដើម្បីអាច Access ទៅកាន់មុខងារ Gmail Import
បានលោកអ្នកចាំបាច់ត្រូវ Sign ចូល Gmail Account ថ្មីជាមុនសិនរួចហើយសឹមចុចលើតាប Accounts
& Import ដែលស្ថិតនៅក្នុងផ្ទាំង Settings របស់ Gmail បន្ទាប់មកចុចលើលីង Import mail and contacts
ពេលនោះ Gmail នឹងចាប់ផ្តើមធ្វើការ Import mail an contacts ពី Yahoo!, Hotmail ឬ AOL Accounts ជា
ដើមបញ្ចូលទៅ E-mail Accounts ដែលអាចប្រើប្រាស់បានជាមួយនឹង Standard POP3 Protocol ហើយ។
គួរបញ្ជាក់ផងដែរថា ចំពោះដំណើរការនេះតម្រូវឲ្យលោកអ្នក​ត្រូវរង់ចាំមួយស្របក់ទៅតាមចំនួន E-mail
Accounts របស់លោកអ្នកដែលមានច្រើន ឬក៏តិចដែលមាន ។


២. សម្រាប់ Outlook.com និង Hotmail Accounts :
នៅក្នុងចំណុចនេះដែរ លោកអ្នកត្រូវប្រើមុខងារ True Switch Wizard ដើម្បីធ្វើការ Import E-mail
ពី Accounts ផ្សេងដែលមាន មករក្សាទុកតែនៅក្នុង Outlook.com ឬ Hotmail Account បាន ។


៣. ចំពោះលោកអ្នកដែលចូលចិត្តប្រើ Yahoo! Mail :
ដោយឡែកសម្រាប់ Yahoo! Mail វិ ញគឺមិនមានទេនូវមុខងារ Import ប៉ុន្តែប្រសិនបើលោកអ្នក
ចង់ធ្វើការ Import E-mails ដែលមានបញ្ចូលទៅក្នុង Yahoo! Mail ឬ Webmail System ផ្សេងៗ
ទៀតនោះលោកអ្នកត្រូវអនុវត្តដូចតទៅ:

+ Email Fetching and Send As :
ជាមួយនឹងមុខងារ E-mail Fetching ឬ Forwarding ដែល Yahoo! Mail មាននេះ គឺផ្តល់ភាពងាយស្រួល
ម្យ៉ាងដែរព្រោះថានៅពេលមាន E-mail ថ្មីផ្ញើចូលមកកាន់ E-mail Address ចាស់របស់លោកអ្នកភ្លាមនោះ
នៅក្នុង E-mail Inbox ថ្មីក៏មាន E-Mail ដែលទើបនឹងផ្ញើមកថ្មីៗនោះដោយស្វ័យប្រវត្តផងដែរ។ យ៉ាងណាម៉ិញ
លោកអ្នកចាំបាច់ត្រូវតែធ្វើ​ការ​ដំឡើង Gmail Mail Fetching ដោយចុចលើលីង Add a POP3 mail account
you own ដែលស្ថិតនៅក្នុងតាប Accounts and Import ។


ប៉ុន្តែប្រសិនបើនៅលើ Outlook.com សូមលោកអ្នកចុចទៅលើលីង Sending/receiving email from other
accounts រួចបន្តចុចលើ Add an email account ។


ងាកមកចាប់អារម្មណ៍ជាមួយ Yahoo! Mail បន្តទៀត។ បន្ទាប់ពីបានអនុវត្តនូវចំណុចខាងលើរួចរាល់ហើយ
សូមលោកអ្នកធ្វើការ Select លើ Mail Accounts នៅក្នុង Options និងចុចប៊ូតុង Add វាជាការស្រេច។


ជាពិសេសមុខងារនេះ លោកអ្នកអាចធ្វើការ Imports នូវរាល់ Mail ដែលមានក្នុង E-mail Account
ពីមុនបញ្ចូលទៅកាន់ E-mail Account ថ្មីរបស់លោកអ្នកតាមរយៈ POP3 ។ ជាឧទាហរណ៍កាល
បើអ្នកប្រើប្រាស់ត្រូវការ Switch ពី Gmail ទៅកាន់ Yahoo! Mail និងធ្វើការ Import រាល់ E-mail ដែល
មានមកពីមុនស្រាប់ នៅក្នុង Yahoo! Mail នោះលោកអ្នកចាំបាច់ត្រូវ Log-in ចូល Gmail Account
ចាស់ពីមុន រួចហើយ Select ទៅលើតាម Forwarding and POP/IMAP ស្ថិតក្នុងផ្ទាំ ងGmail Settings
និងបន្ត Select Enable POP សម្រាប់ Mails ទាំងអស់នោះ។ ក្រោយពីលោកអ្នកបានបញ្ចូល Gmail
Account ទៅកាន់ Yahoo! Mail Accounts រួចហើយក៏ចាប់ផ្តើមធ្វើការទាញយកនូវរាល់ E-mails
ចាស់ៗទាំងអស់ របស់លោកអ្នក ពី POP ។


Send Mail As :
ក្នុងខណៈពេលលោកអ្នកកំពុងសរសេរនូវខ្លឹមសារ Mail ដើម្បី ផ្ញើទៅកាន់អ្នកដទៃនោះ លោកអ្នក
ក៏អាច Select ទៅលើ E-mail Address ដើម្បីធ្វើការផ្ញើវាពីមុខងារ From Box បានផងដែរ ។


ផ្ទុយមកវិញ ប្រសិនបើលោកអ្នកចង់ប្រើប្រាស់មុខងារ E-mail Forward ជំនួសឲ្យ Mail Fetching
ក៏បានដូចគ្នា ប៉ុន្តែគួរបញ្ជាក់ផងដែរថាចំពោះមុខងារ E-mail Fetching គឺ Webmail Service នឹង
ត្រូវបានភ្ជាប់ទៅកាន់ E-Mail Account ចាស់ៗរបស់លោកអ្នក ហើយអនុញ្ញាត​ឲ្យលោកអ្នកធ្វើការ
ទាញយក Emails ថ្មីពី Inbox។ ដោយឡែកចំពោះការប្រើ E-mail Forwarding វិញគឺខុសត្រង់ថា
E-mail Service ចាស់ៗរបស់លោកអ្នកដែល​មានពីមុននឹង​ត្រូវបាន Forward E-mail ចូលទៅកាន់
Account ថ្មីរបស់លោកអ្នកដោយស្វ័យប្រវត្ត ហើយក៏​ទទួលបាន E-mails ភ្លាមៗជាមួយនឹងមុខងារ
Mail Forwarding នោះ ។ បន្ថែមលើ​នេះទៀតកាលបើលោកអ្នក បានធ្វើការ Switch ពីក្នុង Gmail
Account នោះនឹងបាន​ឃើញប៊ូតុង Add forwarding address ស្ថិតនៅក្រោមតាប Forwarding and
POP/IMAP របស់ផ្ទាំង Setting នៃ Gmail នោះហើយ។


ប៉ុន្តែប្រសិនបើ Account ចាស់លោកអ្នកត្រូវបានប្រើប្រាស់នៅលើ Outlook.com សូមចុចលើលីង
Email Forwarding ដែលស្ថិត នៅក្នុងផ្ទាំង Outlook’s More mail settings ៕
ចែករំលែក

គន្លឹះផ្សេងៗ

ចំណេះដឹងខ្លីៗ

Post A Comment: