ចំណុចពិសេស រវាងiPhone 8 ជាមួយនិង​ Galaxy S8/S8+

ចែករំលែក
យោងតាមរបាយការណ៍ថ្មីមួយលេចចេញពីប្រទេសចិន ជុំវិញការដាក់ពិន្ទុល្បឿនម៉ាសុីនរបស់ស្មាតហ្វូន iPhone 8 ពីកម្មវិធី Geekbench ជំនាន់ 4.0.3 ។ ក្នុងនោះទិន្នន័យព័ត៌មានបានបង្ហាញថា មាន iPhone ជំនាន់ 10,6 ប្រើឈីប A11 ដំណើរការនៅលើ iOS 11 ហើយទទួលបានពិន្ទុ លើល្បឿន Single-Core ចំនួន 4,547 ដែលខ្ពស់ជាង ៣០ ភាគរយ បើធៀបទៅនឹង iPhone 7 ខណៈដែល S8 ទទួលបានតិចជាងពិន្ទុខាងលើ ដល់ទៅ 2,000 ឯណោះ។

សម្រាប់ល្បឿន Muliti-Core វិញ iPhone 8 ទទួលបានពិន្ទុ 8,975 ខ្ពស់ជាង iPhone 7 ប្រហែល 58 ភាគរយ ហើយបើធៀបទៅនឹង S8 Plus ដែលទទួលបាន 6,338 គឺអាចថា iPhone 8 ខ្ពស់ជាងប្រហែល 41 ភាគរយ។
បន្ថែមពីនោះ ប្រភពខាងលើ ក៏បញ្ជាក់ថា iPhone 8 នឹងបំពាក់នូវអេក្រង់កម្រិត 2,800 x 1,242 ភិចសែល ហើយមានសមាមាត្រអេក្រង់ 2.25:1 ។






ចែករំលែក

ទូរស័ព្ទ

Post A Comment: