Apple និង Google ជាប់ឈ្មោះជាក្រុមហ៊ុនដែលមានតម្លៃប្រេនថ្លៃជាងគេបំផុតក្នុងឆ្នាំ2017

ចែករំលែក
 Forbes តែងធ្វើការចាត់ចំណាត់ថ្នាក់ទាំង 100ទាក់ទងទៅនឹងក្រុមហ៊ុនដែលមានតម្លៃប្រេនថ្លៃជាងគេ។ ដូចអ្វីដែលអ្នករំពឹងអញ្ចឹង ភាគច្រើននៃក្រុមហ៊ុនទាំងនោះ គឺជាក្រុមហ៊ុនជំនាញផ្នែកអេឡិចត្រូនិច ហើយក្នុងនោះដែរ ក្រុមហ៊ុន Google និង Apple ក៏មានវត្តមានដូចគ្នា។ពោលគឺឡើងមួយលេខអាចនិយាយបានថា នេះគឺជាជោគជ័យដ៏ធំមួយបន្ទាប់ក្នុងឆ្នាំ2016។


ក្រុមហ៊ុន Apple ឈរនៅលំដាប់លេខ1 ដូចគ្នាទៅនឹងរាល់ឆ្នាំ ស្របពេលជាមួយនឹងក្រុមហ៊ុន Google ឈរនៅលំដាប់លេខ2 និងបណ្ដារក្រុមហ៊ុនដទៃទៀតដូចជា Microsoft, Facebook និង Amazon ឈរនៅលំដាប់បន្ទាប់ទាំង10។ មួយវិញទៀត សម្រាប់ក្រុមហ៊ុន Coca-Cola និង Disney គឺពុំមែនជាក្រុមហ៊ុនអេឡិចត្រូនិចទេ ប៉ុន្ដែពួកគេក៏បានឈរក្នុងលំដាប់ទាំង10 ដែរ។ ដោយឡែក មានតែពីរក្រុមហ៊ុនប៉ុណ្ណោះ ដែលពុំមានទីតាំងស្ថិតនៅសហរដ្ឋអាមេរិច តែមានឈ្មោះក្នុងចំណោមចំណាត់ថ្នាក់ទាំង10 នោះគឺ ក្រុមហ៊ុន Samsung និង Toyota។


ចែករំលែក

ទូរស័ព្ទ

Post A Comment: