Galaxy Note 7R ដាក់លក់ជាថ្មី មានដឹងពាក្យ R ហ្នឹងមានន័យថាម៉េចអត់?

ចែករំលែក
បន្ទាប់ពីកំពូលស្មាតហ្វូន Galaxy Note 7 មានការផ្ទុះឥតឈប់ឈរកាលពីឆ្នាំមុនមកនោះ ពេលថ្មីៗនេះក្រុមហ៊ុនយក្យកូរ៉េ Samsung ក៏ត្រៀមពាំនាំយក Note 7 នោះមកដាក់លក់លើទីផ្សារក្នុងខែមិថុនាខាងមុខនេះម្តងទៀត ហើយវាក៏បានបន្ថែមឈ្មោះមួយអក្សរទៀតគឺ Galaxy Note 7R ។ 7R ត្រូវក្រុមហ៊ុន Sasmung បំពាក់ថាមពលថ្មតិចជាងមុនមានត្រឹមតែ 3,000mAh ឬអាច 3,200mAh ដោយពីមុនមានទំហំ 3,500mAh តម្លៃរបស់វិញក៏ធ្លាក់ដែរសល់ត្រឹមតែ 619 ដុល្លារ ប៉ុណ្ណោះខុសកាលពីដាក់លក់ដំបូងដល់ទៅ 875 ដុល្លារ ហើយម៉ាស៊ីនថ្មីនេះគឺត្រូវបានត្រួតពិនិត្យយ៉ាងល្អិតល្អន់ជាងមុនផងដែរ។ ហេតុផលដែល Note 7 នេះបន្ថែមកន្ទុយ R ពីក្រោយ គឺមានពាក្យពេញហៅថា Refurbished មានន័យថា ( ជួសជុល ) ហើយជាលើកដំបូងវាត្រូវក្រុមហ៊ុន Samsung ផលិតប៉ុន្មានជា 300.000 គ្រឿង ។






ប្រភព: etnews via GSMArena
ចែករំលែក

ទូរស័ព្ទ

Post A Comment: