អ្នកអាប់ដេត​​ឡើងទៅ​ iOS 10.3.2 កំពុងជួប​បញ្ហា​ក្រពុលមុខ

ចែករំលែក
ប៉ុន្មាន ថ្ងៃ មុន Apple បាន បញ្ចេញ ការ អាប់ដេត iOS ជំនាន់ ថ្មី 10.3.2 ដោយ អះអាង ថា មាន ជួសជុល បញ្ហា និង ធ្វើ ឲ្យ ដំណើរ ការកាន់ តែ រលូនជាង មុន។ យ៉ាងណាក្ដី ជា មួយ iOS ជំនាន់ ថ្មី នេះ អ្នក ប្រើ ប្រាស់ មួយ ចំនួន កំពុង តែ ជួប ប្រទះ បញ្ហា ខ្លះ ។



បញ្ហា ដែល អ្នក ប្រើ ប្រាស់ មួយ ចំនួន កំពុង ជួប ប្រទះ គឺ ស៊ី ថ្ម ខុស ប្រក្រតី ដោយ អ្នក ប្រើ iPhone 6 ម្នាក់ មាន គណនី Twitter ឈ្មោះ Michael Turki ជួប បញ្ហា ថ្ម ធ្លាក់ ចុះ ពី ៤០% មក នៅ ០% ក្នុង ពេល មួយ ពព្រិច ភ្នែក ហើយ ពេល ខ្លះ ទូរសព្ទ រលត់ ដោយ ខ្លួន ឯង ទៀត។

ចំណែក អ្នក ប្រើ Twitter ឈ្មោះ Marcela Visco ក៏ ជួប បញ្ហា ថាមពល ថ្ម ឆាប់ អស់ ជាង មុន ប៉ុន្តែ មិន មាន រលត់ ទូរសព្ទ ញឹកញាប់ ឡើយ។ ត្រង់ បញ្ហា កើត ឡើង ខុស ប្រក្រតី លើ iOS 10.3.2 នេះ អ្នក ជំនាញ ណែនាំ ថា អ្នក ប្រើ iOS ជំនាន់ មុន គួរ កុំ អាប់ដេត ឡើង ទៅ iOS 10.3.2 ឲ្យ សោះ ពុំ នោះ ទេ អ្នក អាច នឹង ក្លាយ ជា អ្នក រងគ្រោះ ម្នាក់ ជា មិន ខាន។

ដោយ ឡែក សម្រាប់ អ្នក ដែល អាប់ ដេត ទៅ iOS 10.3.2 រួច ហើយ នោះ អាច ដោះ ស្រាយ បញ្ហា នេះ បាន ដោយ ធ្វើ ការ Downgrade (ទម្លាក់ Version)។ បច្ចុប្បន្ន អ្នក អាច ទម្លាក់ Version iOS ទៅ ត្រឹម iOS 10.3.1 ហើយ បើ សិន ចង់ ទម្លាក់ Version គួរ ធ្វើ ឲ្យ បាន ឆាប់ រហ័ស បំផុត ព្រោះ Apple អាច នឹង បិទ លែង ឲ្យ ទម្លាក់ ក្នុង ពេល ២-៣ សប្ដាហ៍ ទៀត ប៉ុណ្ណោះ៕
ចែករំលែក

ទូរស័ព្ទ

Post A Comment: