Xiaomi ចេញ Yi 4K+ action camera ដែល​អាច​ថត​វីដេអូ​បាន​ក្នុង​ល្បឿន 60fps

ចែករំលែក
Xiaomi បានប្រកាសពី ម៉ូឌែលថ្មីមួយទៀត គឺ Yi 4K+ action camera កាលពីប៉ុន្មានថ្ងៃមុននេះ នៅក្នុង ព្រឹត្តិការណ៍ ពិពណ៌បច្ចេកវិទ្យា CES 2017។Yi 4K+ បានបង្កើតឡើង មកជាមួយនឹង មុខងារអាច ថតវីដេអូ ក្នុងកម្រិត 60fps ខណៈដែល ម៉ូឌែលផ្សេងៗទៀត អាចថតបាន ត្រឹមតែល្បឿនធម្មតា តែប៉ុណ្ណោះ។



ជាងនេះទៅទៀត វាត្រូវបាន ប្រើប្រាស់នូវ បន្ទះឈីបប្រភេទ Ambarella H2 មានស៊ីភីយូចំនួន 4 គ្រាប់ ប្រភេទ Cortex-A53 ដែលអាចរត់បាន ក្នុងល្បឿន 1.2GHz។ វាក៏បានបំពាក់ មកជាមួយនឹង បច្ចេកវិទ្យា 3D electronic image stabilization សម្រាប់ទប់រំញ័រពេល ផងដែរ និងបានភ្ជាប់មក ជាមួយនឹង USB Type-C ថែមទៀតផង។

ប្រភព: GSMArena
ចែករំលែក

កាម៉េរ៉ា

Post A Comment: