LIVEMAN C1 កាមេរ៉ា​ថ្មី​របស់ LeEco អាច​ថត​វីដេអូ​បាន​ដល់ 4K

ចែករំលែក
LeEco បានប្រកាស ចេញនូវពពួក កាមេរ៉ា Action ថ្មីមួយ ហើយក៏ជាលើក ដំបូងរបស់ខ្លួន ផងដែរ​ទុក សម្រាប់ប្រកួតប្រជែង ទីផ្សារជាមួយនឹង ផលិតផល របស់ Go Pro និង Yi Cam របស់ Xiaomi ជាដើម ដែលវាមាន ឈ្មោះហៅជា ផ្លូវការថា LIVEMAN C1 មានតួខ្លួន ស្រោបដោយ ជ័រស្វិត មានទម្ងន់ ត្រឹមតែ 67 ក្រាមប៉ុណ្ណោះ បូករួមបញ្ចូល ទាំងថ្មមួយ គ្រាប់ទំហំ 1050mAh។




LIVEMAN C1 ត្រូវបានប្រកាសចេញជាផ្លូវការនៅក្នុង ប្រទេសចិន ជាមួយនឹងលក្ខណៈ សម្បត្តិ ប្រសើរអាចទទួល យកបាន ជាមួយនឹងសមត្ថភាព អាចថតរូប បានច្បាស់ក្នុង កម្រិតទំហំ 16 មេហ្គាភិចសែល ថតឡើង ដោយកែវលែន បែបពពួក Wide-Angle 140 ឌឺក្រេ ពិសេសគឺថត វីដេអូបាន ដល់កម្រិត 4K ក្នុងល្បឿន 30fps មិនអាច លោតដល់ 60fps នៅឡើយទេ ដូច្នេះវាមិនទាន់ អាចធ្វើការ ប្រកួត​ប្រជែង ជាមួយ Go Pro 5 និង Yi Cam ជំនាន់ក្រោយ នោះទេ តែយើងជឿជាក់ ថាវានឹងមាន តម្លៃធូរថ្លៃ ទៅតាម សមត្ថភាព របស់វាផ្ទាល់។

ប្រភព: LeEco 
ចែករំលែក

កាម៉េរ៉ា

Post A Comment: