ក្រុមហ៊ុនបានដាក់បង្ហាញ ម៉ូឌែលថ្មីហើយ ដែលស្ថិតនៅលំដាប់កំពូលលើសគេ តែម្តងក្នុងស៊េរី Alpha នោះគឺ A9 ដែលនេះគឺជាកាមេរ៉ា Full-frame លើលោកដំបូងគេហើយ ដែលប្រើស៊ិនស័រ CMOS ទំហំ 24.2 ជាប់គ្នាតែម្តង ដែលអនុញ្ញាត្តិអោយវា ដំណើរការលឿនជាងកាមេរ៉ាធម្មតា 20 ដងឯណោះ។
យើងអាចថតរូបប្រភេទ RAW ជាលក្ខណៈជាប់ៗគ្នា (Continuous) បាន 20 បុស្តិ៍ក្នុងមួយវិនាទី រឺមួយបាន 241 បុស្តិ៍សម្រាប់រូប RAW និង 362 បុស្តិ៍សម្រាប់ JPEG បើយើងប្រើ AF/AE Lock។ ជាមួយនឹងកាមេរ៉ានេះ វាក៏បញ្ចៀសមិនអោយមាន បញ្ហា Black Out ផងដែរ ព្រោះអីវាអាចចាប់ Object បានក្នុងល្បឿនលឿន។ ចំណុចចាប់ Focus វិញគឺបានរហូតដល់ 693 ចំណុចឯណោះ ដែលស្មើនឹង 93% នៃប្លង់ទាំងមូលហើយ និងថែមទាំងអាចចាប់បាន ត្រឹមត្រូវទៀតផងដែរ។ សមត្ថភាពថតវីដេអូវិញ ក៏ខ្លាំងណាស់ដែរ ពោលបើយើងថតវីដេអូ 4K នោះវានឹងចាប់ពត៌មានប្លង់ដល់កម្រិត 6K រួចហើយបានសម្រាំងជាវីដេអូ 4K ដែលនេះនឹងជួយអោយសាច់ វីដេអូមានភាពម៉ត់ ពណ៌ច្បាស់ល្អ និងត្រឹមត្រូវ។
ប្រភព: Sony
KHMERSPRING
Post A Comment: