Predator មួយរយៈពេលកន្លងទៅនេះ បានកំពុងពង្រីកទីផ្សាររបស់ខ្លួនបានយ៉ាងខ្លាំងក្លា ហើយក៏កំពុងដណ្ដើមយកទីផ្សារគូប្រជែងរបស់ខ្លួនយ៉ាងចាស់ដៃដែរ ព្រោះថាផលិតផលរបស់ Predator ចេញមកថ្មីៗកន្លងទៅគឺមានភាពលេចធ្លោ និងមានចំនុចពិសេសៗគួរឲ្យចាប់អារម្មណ៍ច្រើន។ ជាក់ស្ដែងម្សិលមិញ Predator ក៏បានបញ្ចេញ Gaming ម៉ូនីទ័រថ្មីមួយផ្សេងទៀតរបស់ខ្លួន ដែលមានឈ្មោះថា Z35P ផលិតឡើងក្រោមស្នាដៃរបស់ Acer ក្រោមស្លាកយីយោរបស់ Predator។
Z35P មានលក្ខណៈពិសេសច្រើន ដោយហេតុថាវាមានទំហំអេក្រង់ធំខ្លាំងមែនទែនដល់ទៅ 35 អ៊ីញ ជាមួយនឹងសមត្ថភាពបង្ហាញរូបភាពបានក្នុងកម្រិត 2K ឬស្មើរនឹង 3440 x 1440p ជាប្រភេទអេក្រង់ Wide Quad-HD ល្អបំផុតសម្រាប់ Gamer ក្នុងការលេងហ្គេមក្នុងកម្រិត Resolution ខ្ពស់។ Acer ក៏បានបំពាក់មកជាមួយបច្ចេកវិទ្យា G-Sync និង Ultra Low Motion Blur ទៀតផង ធ្វើឲ្យក្រាហ្វិច Redner ឬរត់នៅលើផ្ទៃអេក្រង់កោងធំមួយនេះ មានសភាពរលូន គ្មាន lag ឬជួបបញ្ហា Screen Tearing ឡើយ។ ម្យ៉ាងវិញទៀត វាក៏មានល្បឿន Refresh Rate ដល់ទៅ 100Hz និង 4ms ក្នុងការទទួលការបញ្ជាពីម្ចាស់ (Response Time) ទៀតផង ធ្វើឲ្យវាឈក្នុងលំដាប់កំពូលមួយនៃ Gaming Monitor ថ្លៃៗនាពេលបច្ចុប្បន្ន បើទោះបីជាវានៅមិនទាន់ចេញលក់ក៏ដោយ ដោយ Acer បើកឲ្យអតិថិជនខ្លួនធ្វើការកម្មង់កក់ទុកមុន។
Predator Z35P បំពាក់មកជាមួយរន្ធបំពងសម្លេងចំនួន 2 កន្លង 18 watt ដែលម្ចាស់របស់វាពុំចាំបាច់ប្រើ Speaker ពីខាងក្រៅក៏បាន ដោយការបញ្ជូនទិន្នន័យធ្វើឡើងតាមរយៈរន្ធ HDMI និង DisplayPort 1.2 និងអាចកាច់បង្វិលបាន 178 ឌឺក្រេទៀតផង អមមកជាមួយនឹងមុខងារជាច្រើនផ្សេងទៀត ដែលត្រៀមនឹងចេញលក់នៅអាមេរិកនាខែក្រោយនេះក្នុងតម្លៃ 1099$ ឯណោះ ហើយបើមកដល់ស្រុកខ្មែរអាចនឹងថ្លៃជាងនេះ។
KHMERSPRING
Post A Comment: