EOS M6 ចេញថ្មី តូចតែខ្លាំង កាន់តែទំនើប
EOS M6 មានរូបរាងតូចជាមួយនឹងវិមាត្រសរុបត្រឹម 112 x 68 x 45 មីលីម៉ែត្រ ជាមួយទម្ងន់សរុប 343 ក្រាម (មិនរាប់បញ្ចូលកែវលែន) មានតួខ្លួនស្រោបឡើងដោយស្បែកនៅចំនុចពិសេសៗមួយចំនួនដូចក្នុងរូប ធ្វើឲ្យមានភាពងាយស្រួលចាប់កាន់ប្រើប្រាស់ ពិសេសដាក់តាមខ្លួនសាកសមសម្រាប់បុរស និងស្ត្រីស្ពាយតាមខ្លួនប្រើប្រាស់។ លក្ខណៈពិសេសរបស់ EOS M6 ថ្មីនេះគឺថា វាប្រើប្រាស់សេនស័រ CMOS ប្រភេទ APS-C ទំហំ 22.3 x 14.9 មីលីម៉ែត្រ សម្រាប់ចាប់យករូបភាព និងវីដេអូ ធ្វើឲ្យគុណភាពរូបភាព និងវីដេអូ ដែលបានផលិតឡើងចេញពីកាមេរ៉ានេះមានគុណភាពខ្ពស់ដូចពពួក DSLR ធុនមធ្យមផងដែរ អគុណទៅដល់សេនស័រ CMOS និង Processor ពពួក Digic 7 ជំនាន់ថ្មី មានសមត្ថភាពថតយករូបភាពក្នុងទំហំ 24 មេហ្គាភិចសែលរបស់វា ជាមួយនឹងលក្ខណៈសម្បត្តិពិសេសៗ។
កម្រិតពន្លឺ ISO ចាប់ពី 100 ឡើងទៅ 25600 ថតរូបជាប្រភេទ File RAW បាន មាន White Balance ចំនួន 6 ជម្រើសផ្សេងៗគ្នា ចំនុច Focus មានដល់ទៅ 49 ចំនុច អាចផ្លាស់ប្ដូរកែវលែនជាប្រភេទ EF-M បាន អេក្រង់ Touchscreen ទំហំ 3 អ៊ីញ ជាប្រភេទ TFT LCD មាន dot ដល់ទៅ 1,040,000 (អាចកាច់ចុះឡើងបាន) ល្បឿន Shutter Speed យូបំផុត 30 វិនាទី ល្បឿន Shutter Speed លឿនបំផុត 1/4000 វិនាទី ល្បឿនថតរូបចំនួន 9 សន្លឹកក្នុង 1 វិនាទី សមត្ថភាពថតវីដេអូបានកម្រិតត្រឹម FullHD ឬ 1080p ល្បឿន 60/30/24 fps មានរន្ធ HDMI រន្ធ USB 2.0
មុខងារ WiFi
Post A Comment: