កាលពីអំឡុងខែមេសាកន្លងទៅ ក្រុមហ៊ុន Apple និង NikeLab បានចាប់ដៃប្រកាសចេញលក់ នូវនាឡិកាឆ្លាតវៃប្រភេទ Apple Watch NikeLab ទន្ទឹមនឹងពេលថ្មីៗនេះ Nike ក៏បន្ត ប្រកាសបង្ហាញពីខ្សែ Nike Sport Bands ចំនួន ៤ ដែលមានលក្ខណៈលេចធ្លោបញ្ចូលនូវពណ៌ ដូចទៅនឹងស្បែកជើងកំពូលៗរបស់ខ្លួន។ ពួកគេចង់ផ្តោតសំខាន់ថា នៅពេលដែលអ្នកលេងកីឡាពាក់ស្បែកជើង Nike ពណ៌ទាំងនោះ គាប់ជួនពេលសម្លឹងទៅនាឡិកាដែលខ្លួនពាក់ ធ្វើឱ្យមើលទៅឃើញស៊ីគ្នាស្រស់ស្អាតមែនទែន ប្រភេទខ្សែ ៤ ប្រភេទ ដូចបង្ហាញក្នុងរូប នឹងមានលក់ចាប់ពីថ្ងៃទី ១ មិថុនាតទៅ លើគេហទំព័រ Nike.com ដោយមានតម្លៃ ៤៩ ដុល្លារ ឫប្រិយមិត្តក្រៅប្រទេស អាចរកបានតាមរយៈសាខាហាងចែកចាយផលិតផល Nike ផ្ទាល់តែម្តងក៏បាន។
ប្រភទ: Nike.com
ប្រភទ: Nike.com
Post A Comment: