មុខងារ​ស្កេន​ប្រ​ស្រី​ភ្នែក​លើ Galaxy S8 អាច Hack បាន​ដោយ​ប្រើ​ក្រដាស​និង Contact Lens?

ចែករំលែក
Samsung ផ្តល់ជម្រើស​ប្រព័ន្ធសុវត្ថិភាព នៅ​លើ Galaxy S8/ S8 Plus ច្រើន ដែល​មិនត្រឹម​មាន​តែ ទ្រនាប់​ស្កេនម្រាមដៃ​មួយទេ តែក៏មាន​ស៊ិនស័រ ស្កេន​ប្រស្រីភ្នែក និងទម្រង់មុខ​ផងដែរ។

យ៉ាងណាមិញ បច្ចេកវិទ្យាដែលថ្មីៗ វាតែងតែមិនល្អឥតខ្ចោះឡើយ ជាក់ស្តែងដូចទ្រនាប់ ស្កេនម្រាមដៃ ជាដើមដើម ដែល​ចេញ​ដំបូង យើងអាចក្លែងបន្លំ ម្រាមដៃម្ចាស់ដើមបាន ដោយប្រើដៃឥដ្ឋជាប់ស្នាមដៃ ប៉ុណ្ណោះ។ ដោយ​ឡែក​សម្រាប់​បច្ចេកវិទ្យា ស្កេនប្រស្រីភ្នែកដែល Samsung អះអាងថាវាមានសុវត្ថិភាពខ្ពស់ មិនអាច​បន្លំ​បាន​នោះ ឥលូវនេះត្រូវបានគេ ស្វែងរកឃើញរបៀប Hack ហើយ។

នៅក្នុងនេះ យើងឃើញថា ដើម្បីចង់លួចដោះសោរ ទូរស័ព្ទរបស់នរណាម្នាក់ ដំបូងយើងលួច​ថត​ប្រស្រី​ភ្នែក​គេសិន ដោយប្រើកាមេរ៉ាឌីជីថល គ្រាន់បើមួយ និងប្រើ Setting Night mode។ បន្ទាប់មកទៀត គឺ​គ្រាន់​តែ​ព្រីនរូបថតនោះចេញក្រៅ និងបំពាក់ស្រទាប់ភ្នែក Lens ពីលើដើម្បីបោកប្រាស់ ថានោះជាភ្នែក មែន​ទែនទៅ ជាការស្រេច។ទាក់ទងជាមួយនឹងបញ្ហានេះ ក្រុមហ៊ុន Samsung នៅមិនទាន់ឆ្លើយតប នៅឡើយទេ ហើយយើងក៏មិន​ដឹង​ដែរ​ថា Samsung អាចដោះស្រាយវា តាមរយៈ Software Update រឺមួយក៏ត្រូវរង់ចាំដល់ Galaxy Note 8 ទើបបញ្ហានេះលែងមាន។ នេះគឺជាការដាស់តឿនមួយ ទៅដល់អ្នកប្រើប្រាស់ Galaxy S8 ទាំង​ឡាយ​អោយ ប្រុងប្រយ័ត្នទាំងអស់គ្នា ជាពិសេសអ្នកមាន ឯកសារឯកជនច្រើន ព្រោះកាលពីមុនការស្កេន​ម្រាមដៃ គឺអាចលួចស្កេនបាន ពេលម្ចាស់កំពុងដេកលក់ ហើយឥលូវនេះ សិនស័រស្កេនប្រស្រីភ្នែកវិញ អាច​ស្កេន​បាន ដោយប្រើរូបថតបែប Night mode ជាមួយ lens ប៉ុណ្ណោះ។​

ចែករំលែក

ទូរស័ព្ទ

Post A Comment: