ត្រៀម​ក្លាយ​ជា​ម្ចាស់​របស់ Mi 6 អ្នក​អាច​រើស​ពណ៌បាន​ច្រើ​ន​លើស​ពី​ស្មាតហ្វូន​ដទៃ

ចែករំលែក
ស្មាតហ្វូនកំពូលៗ​មាន​ចំនុច​ទាក់​ទាញ​ច្រើន ដើម្បី​ឆក់​យក​បេះ​ដូង​របស់​អ្នក​ប្រើ​ប្រាស់ ដោយ​ក្នុង​នោះ​ពណ៌​របស់​តួម៉ាស៊ីន​ក៏​រួម​ចំនែក​ខ្លាំង​មួយ​ផង​ដែរ ព្រោះ​បើ​ពណ៌​អត់​ស្អាត ម្ចាស់​ទូរស័ព្ទក៏​មិន​សូវ​ជា​ពេញ​ចិត្ត​ប៉ុន្មាន​ដែរ ដូច្នេះ​ហើយ​ទើប​បាន​ជាក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន តែងតែនាំមកនូវចំនី​អារម្មណ៍ថ្មី​ហើយ​ប្លែក​ជា​បន្តបន្ទាប់សម្រាប់អតិថិជនខ្លួន តាមរយៈការចេញពណ៌ថ្មីៗ ដែលមើលទៅទាក់ទាញ ហើយ​ប្លែក។ ជាក់ស្ដែងមានដូចជា Samsung ដែលចេញពណ៌បានច្រើនជាងគេ ហើយក៏មានក្រុមហ៊ុន SONY, HTC, LG, Apple ផងដែរ ដែលបានចេញពណ៌ប្លែកៗសម្រាប់ស្មាតហ្វូនខ្លួន ហើយជាលិទ្ធផល​ឃើញ​ថា វាទទួលបានការគាំទ្រច្រើន ដូច iPhone 7 និង 7 Plus ពណ៌ក្រហមអញ្ចឹងដែរ គឺមានអ្នកទិញ​យក​ទៅ​ប្រើ​ច្រើនមែនទែន ទោះបីជាដឹងថាវាមានកម្លាំង និងគុណសម្បត្តិដូចតែគ្នាក្ដី!
ក្នុងនោះក្រុមហ៊ុនចិន Xiaomi ក៏មិនបានបន្ធូរដៃក្នុងការវាយលុកទីផ្សាររបស់ខ្លួនផងដែរ តាមរយៈការ​ចេញ​ពណ៌​សម្រាប់ស្រោបស្មាតហ្វូនរបស់ខ្លួន ហើយក្នុងនោះ Xiaomi បានលេងមួយអស់ដៃតែម្ដង ទៅ​លើ​ពណ៌ដែលមាននៅលើកំពូលស្មាតហ្វូន Mi 6 ព្រោះដោយយោងតាមប្រភពពត៌មានចុង​ក្រោយ​គេ​បាន​បញ្ជាក់​ប្រាប់ឲ្យដឹងថា Mi 6 នឹងមានពណ៌សម្រាប់ឲ្យអតិថិជនខ្លួនជ្រើសរើសដល់ទៅ 11 ប្រភេទផ្សេងៗ​គ្នា​រួម​មានដូចជា៖
  • ទឹកមាស
  • ទឹកប្រាក់
  • ខ្មៅ
  • ខ្មៅស្រអាប់
  • ផ្កាឈូក
  • ទឹកមាសរលោង
  • ប្រផេះ
  • ប្រផេះស្រអាប់
  • ខៀវ
  • ផ្កាឈូកស្រាល
ចែករំលែក

ទូរស័ព្ទ

Post A Comment: