ស្មាតហ្វូនកំពូលៗមានចំនុចទាក់ទាញច្រើន
ដើម្បីឆក់យកបេះដូងរបស់អ្នកប្រើប្រាស់
ដោយក្នុងនោះពណ៌របស់តួម៉ាស៊ីនក៏រួមចំនែកខ្លាំងមួយផងដែរ
ព្រោះបើពណ៌អត់ស្អាត
ម្ចាស់ទូរស័ព្ទក៏មិនសូវជាពេញចិត្តប៉ុន្មានដែរ
ដូច្នេះហើយទើបបានជាក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន
តែងតែនាំមកនូវចំនីអារម្មណ៍ថ្មីហើយប្លែកជាបន្តបន្ទាប់សម្រាប់អតិថិជនខ្លួន
តាមរយៈការចេញពណ៌ថ្មីៗ ដែលមើលទៅទាក់ទាញ ហើយប្លែក។ ជាក់ស្ដែងមានដូចជា
Samsung ដែលចេញពណ៌បានច្រើនជាងគេ ហើយក៏មានក្រុមហ៊ុន SONY, HTC, LG, Apple
ផងដែរ ដែលបានចេញពណ៌ប្លែកៗសម្រាប់ស្មាតហ្វូនខ្លួន ហើយជាលិទ្ធផលឃើញថា
វាទទួលបានការគាំទ្រច្រើន ដូច iPhone 7 និង 7 Plus ពណ៌ក្រហមអញ្ចឹងដែរ
គឺមានអ្នកទិញយកទៅប្រើច្រើនមែនទែន ទោះបីជាដឹងថាវាមានកម្លាំង
និងគុណសម្បត្តិដូចតែគ្នាក្ដី!
ក្នុងនោះក្រុមហ៊ុនចិន Xiaomi ក៏មិនបានបន្ធូរដៃក្នុងការវាយលុកទីផ្សាររបស់ខ្លួនផងដែរ តាមរយៈការចេញពណ៌សម្រាប់ស្រោបស្មាតហ្វូនរបស់ខ្លួន ហើយក្នុងនោះ Xiaomi បានលេងមួយអស់ដៃតែម្ដង ទៅលើពណ៌ដែលមាននៅលើកំពូលស្មាតហ្វូន Mi 6 ព្រោះដោយយោងតាមប្រភពពត៌មានចុងក្រោយគេបានបញ្ជាក់ប្រាប់ឲ្យដឹងថា Mi 6 នឹងមានពណ៌សម្រាប់ឲ្យអតិថិជនខ្លួនជ្រើសរើសដល់ទៅ 11 ប្រភេទផ្សេងៗគ្នារួមមានដូចជា៖

- ទឹកមាស
- ទឹកប្រាក់
- ស
- ខ្មៅ
- ខ្មៅស្រអាប់
- ផ្កាឈូក
- ទឹកមាសរលោង
- ប្រផេះ
- ប្រផេះស្រអាប់
- ខៀវ
- ផ្កាឈូកស្រាល
Post A Comment: