HTC U លើក​នេះ​អាច​នឹង ខ្លាំង​មាន Bluetooth 5.0

ចែករំលែក
បន្ទាប់ ពីការចេញ HTC U Ultra ត្រូវ​បាន​បញ្ចប់នោះ ថ្មីៗនេះ​ HTC ក៏​បាន​ប្រកាស​រួច​មក​ហើយ ដែល​​​នឹងមានចេញ HTC U វិញម្ដង ហើយ​​ក៏​ជាកំពូលស្មាតហ្វូន ផងដែរ របស់ក្រុមហ៊ុន HTC។ នេះក៏ប្រហែល​ជា​ក្រុមហ៊ុន ដឹងច្បាស់ ហើយ​ថាកំពូលស្មាតហ្វូន ទើបតែចេញ មិនទទួលបានជោគជ័យ​ឡើយ ដូចជា HTC U Ultra  នោះ។ដោយហេតុនេះហើយ ប្រហែលជាខ្លួន ខ្លាច​ក្ស័យធន នោះ ទើបមានការ ចេញជា HTC U វិញម្ដង ដែល​ជា​​កំពូល​ស្មាត​ហ្វូនប្រចាំ ក្រុមហ៊ុន ខ្លួន។ ថ្មីៗ នេះត្រូវគេបានឃើញនៅលើ ប្រភពគេហទំព័រ Bluetooth  ថា HTC U នឹងអាចមាន Bluetooth ជំនាន់ថ្មីគឺ 5.0 តែម្ដង​។ ជាងនេះទៅទៀតនោះ បានជាគេដឹងថា វា ជា HTC U នោះ ព្រោះមានជាប់នៅតារាង Bluetooth 5.0 ដោយមាន​បញ្ជាក់​លេខ លេខម៉ូឌែល របស់ HTC U ដែល​ធ្លាប់​បានលេចធ្លាយកន្លងមក តែ ក្នុង គេហទំព័រនោះគឺមិនទាន់ ប្រាប់ ថា HTC U នៅ​ឡើយ​នោះ​ទេ គ្រាន់តែ​ដឹងថា ស្មាតហ្វូនដែលនៅជាប់តារាងឈ្មោះប្រើប្រាស់ Bluetooth 5.0 ក្នុងនោះ ក៏​មាន​ស្មាតហ្វូនរបស់ HTC ដែរ ដែលមានលេខម៉ូឌែល STK-Q50-2PZC ដោយនេះគឺជាលេខម៉ូឌែល​ដែល​ធ្លាប់​លេចធ្លាយ នៃ HTC U កន្លងមក។
ប្រភព: GSMArena
ចែករំលែក

បច្ចេកវិទ្យា

Post A Comment: