លោក Sebastian Hou និង Brain Chen អ្នកវិភាគនៃក្រុម CLSA បានបង្ហោះផ្សាយ
នូវគម្រូរាងថ្មីនៃ iPhone 8 ដោយជឿថា Apple នឹងបំពាក់ប្រព័ន្ធស្កេនក្រញៅដៃថ្មី នៅខ្នងខាងក្រោយរបស់ម៉ាសុីន
ប្រហែលទៅនឹង S8 គ្រាន់ទីតាំងនៃការប្រើ មានភាពងាយស្រួលនិងរហ័សជាង។ ពួកលោកបន្ត: ទន្ទឹម
នឹងការផ្លាស់ប្តូរប្រព័ន្ធ Touch ID ថ្មី Apple
ក៏អាចនឹងបញ្ចូលនូវមុខងារដោះសោរដោយប្រើមុខ (Face Recognition) និង 3D
Sensing ថែមទៀតផង។អ្វីដែលកានតែពិសេសជាងនេះទៅទៀត ទីតាំងកាមេរ៉ាត្រូវបានផ្លាស់ប្តូរមកជាប្រភេទបញ្ឈរវិញ ខុសពីជំនាន់
i7 Plus ។ វិមាត្រតួខ្លួនរបស់វាគឺ 144 x 71 x 7.69mm ដោយវាធំជាង iPhone 7 ប៉ុន្តែ
នៅរក្សាតួខ្លួនតូចជាង 7 Plus ។
iPhone 8 ត្រូវបានគេរំឹងថា នឹងប្រកាសបង្ហាញទន្ទឹមជាមួយវត្តមាន iPhone 7s/7s Plus នាខែកញ្ញា គ្រាន់ថាការចេញលក់អាចត្រូវពន្យារពេលក្រោយនោះ ១ ទៅ ២ ខែ។
iPhone ទំហំអេក្រង់ថ្មី ៥,៨អ៊ីញ ប្រភេទ OLED ត្រូវសេចក្ដីរាយការណ៍អះអាងថា នឹងប្រើប្រាស់អេក្រង់គែមស្ដើង និងមានលក្ខណៈកោងឃុបនៅផ្នែកចំហៀង ឆ្វេង-ស្ដាំ បន្តិច (edge-to-edge OLED) ប៉ុន្តែមិនកោងខ្លាំងដូចនៅលើ S8/S8+ ទេ។ iPhone 8 ត្រូវរំពឹងទៀតថា នឹងត្រូវក្រុមហ៊ុនធ្វើបច្ចុប្បន្នភាពលើសមត្ថភាពដំណើរការ៕
ប្រភទ: MacRumors

Post A Comment: