Oppo R11 ជិតបង្ហាញខ្លួនហើយ​ ព្រមជាមួយកាមេរ៉ា

ចែករំលែក
ក្រុមហ៊ុន​ Oppo បានបង្ហាញខ្លួន​ Oppo F3 និង Oppo F3 Plus បានមួយរយះហើយ​ ដោយឡែកនាខណះនេះមានដំណឹងមកថា​ Oppo R11 ក៏ជិតបង្ហាញខ្លួនមកផងដែរ​ ។

នាខណះមានការបែកធ្លាយវីដេអូការផ្សព្វផ្សាយមួយអំពី​ Oppo R11 ទោះបីវីដេអូនេះហាក់រាងខ្លីបន្តិចតែយើងសង្កេតឃើញថា​ កាមេរ៉ាក្រោយ​ Oppo R11 ជាកាមេរ៉ាភ្លោះ​ ។ Oppo R11 ត្រូវបានសាកល្បងជាមួយកម្មវិធី GFXBench ដោយបញ្ជាក់ថាមានអេក្រង់​ 5.5 អុីង​ កាមេរ៉ាភ្លោះក្រោយ 16 Megapixel និងកាមេរ៉ាមុខ​ 20 Megapixel បន្ទះឈីប Qualcomm (ឫអាចជា Snapdragon 660)​ទំហំ RAM 4GB និង​ ROM 64GB​ ហើយដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 7.1.1 Nougat ។
ប្រភព: AndroidPure




ចែករំលែក

ទូរស័ព្ទ

Post A Comment: