iPhone 8 គឺជាកំណែ Update ដ៏ធំមួយផ្សេងទៀត
ដែលវានឹងត្រៀមក្លាយជាប្រវត្តិសាស្ត្រថ្មីរបស់ Apple
ក្នុងការផលិតស្មាតហ្វូនដែលមានសមត្ថភាពពិសេសច្រើន
សម្រាប់ជែងក្នុងទីផ្សារជាមួយម៉ាកផ្សេង។ ក្នុងនោះរូបរាងរបស់ iPhone 8
យ៉ាងណានោះ ពុំទាន់មានប្រភពពត៌មានណាបញ្ជាក់ប្រាប់ឲ្យបានដឹងនោះទេ
តែវាប្រាកដជាកំពុងស្ថិតនៅក្នុងដំណាក់កាលកែច្នៃ និងផលិតហើយ
គ្រាន់តែរូបរាងរបស់វានៅមិនទាន់បានសម្រេចយកជាផ្លូវការនៅឡើយ។
តាមពាក្យចចាមអារ៉ាមចុងក្រោយគេ បានចេញផ្សាយថា iPhone 8
នឹងមានអេក្រង់ទ្រវែងធំជាងមុន
ហើយវាក៏នឹងបង្កប់មកជាមួយសេនស័រស្កេនក្រយ៉ៅដៃនៅជាប់ផ្ទៃអេក្រង់តែម្ដង
ដែលប្រើប្រាស់អេក្រង់ OLED មិនមែន Retina ទៀតនោះទេ!
ប្រភព: 9to5Mac
ប្រភព: 9to5Mac
Post A Comment: