បន្ទាប់ ពីការចេញ HTC U Ultra ត្រូវបានបញ្ចប់នោះ ថ្មីៗនេះ HTC ក៏បានប្រកាសរួចមកហើយ ដែលនឹងមានចេញ HTC U វិញម្ដង ហើយក៏ជាកំពូលស្មាតហ្វូន ផងដែរ របស់ក្រុមហ៊ុន HTC។ នេះក៏ប្រហែលជាក្រុមហ៊ុន ដឹងច្បាស់ ហើយថាកំពូលស្មាតហ្វូន ទើបតែចេញ មិនទទួលបានជោគជ័យឡើយ ដូចជា HTC U Ultra នោះ។ដោយហេតុនេះហើយ ប្រហែលជាខ្លួន ខ្លាចក្ស័យធន នោះ ទើបមានការ ចេញជា HTC U វិញម្ដង ដែលជាកំពូលស្មាតហ្វូនប្រចាំ ក្រុមហ៊ុន ខ្លួន។ ថ្មីៗ នេះត្រូវគេបានឃើញនៅលើ ប្រភពគេហទំព័រ Bluetooth ថា HTC U នឹងអាចមាន Bluetooth ជំនាន់ថ្មីគឺ 5.0 តែម្ដង។ ជាងនេះទៅទៀតនោះ បានជាគេដឹងថា វា ជា HTC U នោះ ព្រោះមានជាប់នៅតារាង Bluetooth 5.0 ដោយមានបញ្ជាក់លេខ លេខម៉ូឌែល របស់ HTC U ដែលធ្លាប់បានលេចធ្លាយកន្លងមក តែ ក្នុង គេហទំព័រនោះគឺមិនទាន់ ប្រាប់ ថា HTC U នៅឡើយនោះទេ គ្រាន់តែដឹងថា ស្មាតហ្វូនដែលនៅជាប់តារាងឈ្មោះប្រើប្រាស់ Bluetooth 5.0 ក្នុងនោះ ក៏មានស្មាតហ្វូនរបស់ HTC ដែរ ដែលមានលេខម៉ូឌែល STK-Q50-2PZC ដោយនេះគឺជាលេខម៉ូឌែលដែលធ្លាប់លេចធ្លាយ នៃ HTC U កន្លងមក។
ប្រភព: GSMArena
ប្រភព: GSMArena
Post A Comment: