U Ultra ដែលមានរូបរាងភ្លឺរលើបរលោង តែបែរជាមានចំនុចខ្សោយច្រើន មិនទទួលបានជោគជ័យខ្លាំងនោះទេសម្រាប់ក្រុមហ៊ុន HTC ថែមទាំងធ្វើឲ្យក្រុមហ៊ុនតៃវ៉ាន់នេះទម្លាក់តម្លៃស្មាតហ្វូន HTC U Ultra របស់ខ្លួនដល់ជិត 200$ ទៀតផងក្នុងទីផ្សារអន្តរជាតិ។ យ៉ាងណាក៏ដោយ HTC នៅមិនទាន់បញ្ឈប់ត្រឹមនេះនោះទេ ទោះបីដឹងថា U Ultra របស់ខ្លួនពុំទទួលបានជោគជ័យជាដុំកំភួនក៏ដោយ ហើយក៏នឹងត្រៀមលក្ខណៈរួចជាស្រេច ក្នុងការបញ្ចេញអាវុធម៉ូឌែល U ដែលជាកំពូលស្មាតហ្វូនសម្រាប់ពាក់កណ្ដាលឆ្នាំ 2017 នេះរបស់ខ្លួនមួយទៀត ចូលវាយលុកទីផ្សារ ដើម្បីស្ដាមុខមាត់មកវិញ។យោងតាមប្រភពពត៌មានផ្លូវការរបស់ HTC តែម្ដង ដែលបានប្រកាសឲ្យដឹងទូទាំងពិភពលោកតាមរយៈបណ្ដាលសង្គម Twitter របស់ខ្លួនបាន ប្រាប់ឲ្យដឹងថា HTC U នឹងត្រៀមប្រកាសចេញជាផ្លូវការនៅថ្ងៃទី 16 ខែឧសភា ឆ្នាំ 2017 ខាងមុខនេះឯង តែពុំបានបញ្ជាក់ប្រាប់អំពីលក្ខណៈសម្បត្តិរបស់កំពូលស្មាតហ្វូននេះនោះទេ។ សម្រាប់ពត៌មានដែលបានចេញផ្សាយ កាលពីពេលថ្មីៗកន្លងទៅ U នឹងបំពាក់មកជាមួយឈីប CPU របស់ Qualcomm លេខ Snapdragon 835 ថ្មី ដោយអាចនឹងមាន RAM 4GB ទៅ 6GB និងមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 64GB និង 128GB ផងដែរ។ ជាងនេះទៅទៀត U ក៏នឹងមានទំហំអេក្រង់ធំផងដែរគឺ 5.5 អ៊ីញ មានសមត្ថភាពបង្ហាញរូបភាពក្នុងកម្រិត Quad-HD ឬ 2K។
KHMERSPRING
Post A Comment: