ថ្មីៗ នេះផងដែរ គឺត្រូវបានលេចធ្លាយពីប្រភព អ្នកឯកទេស បែកធ្លាយ ពត៌មាន
ដ៏ល្បីល្បាញមួយរូប គឺ លោក Kuo បានប្រាប់អោយដឹងថា Galaxy Note 8
នឹងអាចមានសមត្ថភាព កាមេរ៉ា ខ្ពស់ ជាពិសេស នោះ គឺជាកាមេរ៉ាភ្លោះ តែម្ដង។
ដោយយោងតាមប្រភព ពី អ្នកឯកទេស បែកធ្លាយ ពត៌មាន ដ៏ល្បីល្បាញមួយរូប គឺ លោក
Kuo គាត់ក៏បានបង្ហើបថែមទៀត ផងដែរ ថា កាមេរ៉ា Galaxy Note 8
នោះអាចនឹងមានមុខងារ ច្រើន ដូចជា វាមាន មុខងារ Optical Zoom ដែលយើងអាច
ធ្វើបាន Zoom រហូតដល់ 3 ដង រូបភាពនៅតែមានភាពច្បាស់ ។ វាអាចមានជា Lens
ប្រភេទ Wide-Angle ទំហំ 13 មេហ្គាភិចសែលនិង បន្ថែមមានមុខងារ CIS
ជំនួយទៀតផង ហើយ និង lens កាមេរ៉ាមួយទៀតមានទំហំ 13 មេហ្គាភិចសែល
ភ្ជាប់មកនូវ បច្ចេកវិទ្យា telephoto CIS ផងដែរ មិនត្រឹមតែប៉ុណ្ណោះ ក្នុង
Lens ទាំង ពីរ នេះមានការភ្ជាប់ នូវមុខ ងារ OIS ទាំងសងខាងទៀតផង។ដោយយោងតាម ការបង្ហើបអោយដឹង ពី លោក Kou នេះបានអោយដឹងថា Samsung Galaxy Note 8
អាចនឹងមានសមត្ថភាព កាមេរ៉ាខ្ពស់ជាងស្មាតហ្វូន
ស៊េរីថ្មីនានានៅពេលចេញមក។ មិនត្រឹមតែ ប៉ុណ្ណោះ
ក៏បានបង្ហើបអោយដឹងទៀតផងដែរថា Note 8 អាចនឹងមានកម្រិត បង្ហាញរូបភាព ដល់ទៅ
4K ទំហំ អេក្រង់ 6.4 អ៊ីញខណៈ S8 Plus អាចបង្ហាញ កម្រិតរូបភាព ត្រឹម 2K
ប៉ុណ្ណោះ ។ សរុបសេចក្ដីមកនេះគ្រាន់ជាពត៌មានលេចធ្លាយ បង្ហើបអោយដឹងត្រួសៗ
សិនប៉ុណ្ណោះ ដោយមិនទាន់អាចយកជាផ្លូវការនៅឡើយ ដូច្នេះទាល់តែចាំមើល
ពត៌មានច្បាស់ការ ក្រោយៗទៀតហើយ។
ប្រភព: 9to5google
ប្រភព: 9to5google
Post A Comment: