Samsung Galaxy Note 7 អាចនឹងងើបឡើងសារជាថ្មី

ចែករំលែក
កាលពីប៉ុន្មានសប្ដាហ៍កន្លងមកនេះក្រុមហ៊ុន Samsung ធ្លាប់បានប្រកាសរួចទៅហើយទាក់ទងទៅនឹងមូលហេតុដែល Galaxy Note 7 របស់ខ្លួនឆេះ និងផ្ទុះបែបនេះ។ តែក្រុមហ៊ុនពុំបានបញ្ជាក់នោះទេថាពួកគេនឹងធ្វើអ្វីបន្ដទៀតសម្រាប់កំពូលស្មាតហ្វូន Galaxy ត្រកូល Note នេះ ពោលគឺឈ្មោះនេះត្រូវបានគេស្គាល់នៅទូទាំងសកលលោកទៅហើយ ដូចនេះអាចនិយាយបានថាក្រុមហ៊ុននឹងមិនបោះបង់ការខឹតខំប្រឹងប្រែងរបស់ពួកគេឡើយ។ ដោយឡែក នាពេលថ្មីៗនេះយើងបានទទួលពត៌មានមិនច្បាស់ការមួយដែលផ្ទុះឡើងពីប្រទេសកូរ៉េបានលើកឡើងថាក្រុមហ៊ុន Samsung មានបំណងចង់លក់ Galaxy Note 7 ដែលជួសជុលហើយម្ដងទៀតក្រោយពេលដឹងពីមូលហេតុនៃការឆេះនេះហើយ។ ហើយរហូតមកដល់ពេលនេះយើងបានទទួលពត៌មានកាន់តែច្បាស់ទាក់ទងទៅនឹងចេតនារបស់ក្រុមហ៊ុន Samsung។

យោងតាមលោក Hankyung ក្រុមហ៊ុន Samsung នឹងសម្រេចផ្លាស់ប្ដូរថាមពលថ្មដែលមានទំហំដើម 3,500mAh ជាមួយនឹងថាមពលថ្មដែលមានទំហំត្រឹមតែ 3,000mAh រឺ 3,200mAh វិញ។ មិនតែប៉ុណ្ណោះកំពូលស្មាតហ្វូន Galaxy Note 7 ដែលបានជួសជុលរួចហើយនោះនឹងត្រូវបានលក់នៅតាមតំបន់ទីផ្សារសំខាន់ៗមួយចំនួនដូចជា ប្រទេសឥណ្ឌា និងវៀតណាម។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Samsung បានប្រមូលចូលរោងចក្រវិញនូវចំនួនសរុបនៃ Galaxy Note 7 ជាង 3លានគ្រឿង ពោលគឺស្មើនឹង 98% នៃចំនួនសរុប។

ទោះជាយ៉ាងណាតាមរយៈរបាយការណ៍ដដែលពុំបានបញ្ជាក់ទាក់ទងទៅនឹងតម្លៃរបស់ Galaxy Note 7 ដែលជួសជុលរួចនោះទេ។ តែវាបានបញ្ជាក់ថាក្រុមហ៊ុន Samsung មានគម្រោងថានឹងប្រកាសចេញលក់កំពូលស្មាតហ្វូននោះសារជាថ្មីម្ដងទៀតនៅខែមិថុនា។ ពួកយើងនៅមិនទាន់ច្បាស់នៅឡើងទេថា តើក្រុមហ៊ុន Samsung នឹងចេញលក់ Galaxy Note 7 នេះជាថ្មីម្ដងទៀតជាសាធារណៈ ពោលគឺនៅទូទាំងពិភពលោកដូចកាលប្រកាសចេញលក់ដំបូង រឺសម្រាប់តែទីផ្សារប្រទេសឥណ្ឌា និងវៀតណាម។
ចែករំលែក

ទូរស័ព្ទ

Post A Comment: