យោងតាមលោក Hankyung ក្រុមហ៊ុន Samsung
នឹងសម្រេចផ្លាស់ប្ដូរថាមពលថ្មដែលមានទំហំដើម 3,500mAh
ជាមួយនឹងថាមពលថ្មដែលមានទំហំត្រឹមតែ 3,000mAh រឺ 3,200mAh វិញ។
មិនតែប៉ុណ្ណោះកំពូលស្មាតហ្វូន Galaxy Note 7
ដែលបានជួសជុលរួចហើយនោះនឹងត្រូវបានលក់នៅតាមតំបន់ទីផ្សារសំខាន់ៗមួយចំនួនដូចជា
ប្រទេសឥណ្ឌា និងវៀតណាម។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Samsung
បានប្រមូលចូលរោងចក្រវិញនូវចំនួនសរុបនៃ Galaxy Note 7 ជាង 3លានគ្រឿង
ពោលគឺស្មើនឹង 98% នៃចំនួនសរុប។
ទោះជាយ៉ាងណាតាមរយៈរបាយការណ៍ដដែលពុំបានបញ្ជាក់ទាក់ទងទៅនឹងតម្លៃរបស់ Galaxy Note 7 ដែលជួសជុលរួចនោះទេ។ តែវាបានបញ្ជាក់ថាក្រុមហ៊ុន Samsung មានគម្រោងថានឹងប្រកាសចេញលក់កំពូលស្មាតហ្វូននោះសារជាថ្មីម្ដងទៀតនៅខែមិថុនា។ ពួកយើងនៅមិនទាន់ច្បាស់នៅឡើងទេថា តើក្រុមហ៊ុន Samsung នឹងចេញលក់ Galaxy Note 7 នេះជាថ្មីម្ដងទៀតជាសាធារណៈ ពោលគឺនៅទូទាំងពិភពលោកដូចកាលប្រកាសចេញលក់ដំបូង រឺសម្រាប់តែទីផ្សារប្រទេសឥណ្ឌា និងវៀតណាម។

Post A Comment: