ដោយឡែកតាមរយៈគេហទំព័រ Gadget 360 ក្រុមហ៊ុន Samsung
ប្រចាំប្រទេសឥណ្ឌាបានបញ្ជាក់តាមរយៈរបាយការណ៍ថា
“សម្រាប់ពត៌មានដែលបានលើកឡើងថាក្រុមហ៊ុន Samsung
មានគម្រោងថានឹងដាក់លក់កំពូលស្មាតហ្វូន Galaxy Note 7
ដែលជួសជុលរួចសារជាថ្មីម្ដងទៀតនោះគឺជាពត៌មានមិនពិតឡើយ”។
តែទោះជាយ៉ាងណាក្រុមហ៊ុន Samsung
នៅតែបន្ដការប្រើប្រាស់នូវសារធាតុមួយចំនួនដែលធ្លាប់បានប្រើលើ Note 7
មកសិក្សាស្រាវជ្រាវបន្ថែម
និងបំពាក់លើកំពូលស្មាតហ្វូនជំនាន់ក្រោយៗរបស់ខ្លួនទៀត។
យោងទៅតាមរបាយការណ៍ដដែលបានលើកឡើងថាក្រុមហ៊ុន Samsung មានបំណងចង់ជំនួសថាមពលថ្មរបស់ Galaxy Note 7 ដែលមានទំហំ 3,500mAh មកនៅត្រឹម 3,000mAh រឺ 3,200mAh តែនៅរក្សាសមត្ថភាព និងលក្ខណៈពិសេសដដែល។ ដោយឡែក អតិថិជនរបស់ក្រុមហ៊ុន Samsung នៅតាមបណ្ដាប្រទេសឥណ្ឌា និងវៀតណាមមានការខកចិត្តយ៉ាងខ្លាំង និងសំណូមពរឲ្យក្រុមហ៊ុនដាក់លក់ Galaxy Note 7 សារជាថ្មីម្ដងទៀត។
ប្រភព៖ phonearena

Post A Comment: