រហូតមកដល់ពេលនេះរបាយការណ៍របស់ក្រុមហ៊ុន Samsung បានបញ្ជាក់យ៉ាងច្បាស់ថាខ្លួននឹងច្រានចោលគម្រោងក្នុងដាក់លក់កំពូលស្មាតហ្វូន Galaxy Note 7 ដែលជួសជុលនោះសារជាថ្មីម្ដងទៀត ទាំងក្នុងប្រទេសឥណ្ឌា និងប្រទេសដទៃផ្សេងទៀត។ យោងតាមការបញ្ជាក់ពីថ្នាក់ដឹងនាំក្រុមហ៊ុនទាក់ទងទៅនឹងពាក្យចចាមអារាមដែលបានលើកឡើងថា Galaxy Note 7 នឹងត្រូវបានដាក់លក់សារជាថ្មីម្ដងទៀតនៅប៉ុន្មានខែក្រោយនេះ។
ដោយឡែកតាមរយៈគេហទំព័រ Gadget 360 ក្រុមហ៊ុន Samsung ប្រចាំប្រទេសឥណ្ឌាបានបញ្ជាក់តាមរយៈរបាយការណ៍ថា “សម្រាប់ពត៌មានដែលបានលើកឡើងថាក្រុមហ៊ុន Samsung មានគម្រោងថានឹងដាក់លក់កំពូលស្មាតហ្វូន Galaxy Note 7 ដែលជួសជុលរួចសារជាថ្មីម្ដងទៀតនោះគឺជាពត៌មានមិនពិតឡើយ”។ តែទោះជាយ៉ាងណាក្រុមហ៊ុន Samsung នៅតែបន្ដការប្រើប្រាស់នូវសារធាតុមួយចំនួនដែលធ្លាប់បានប្រើលើ Note 7 មកសិក្សាស្រាវជ្រាវបន្ថែម និងបំពាក់លើកំពូលស្មាតហ្វូនជំនាន់ក្រោយៗរបស់ខ្លួនទៀត។
យោងទៅតាមរបាយការណ៍ដដែលបានលើកឡើងថាក្រុមហ៊ុន Samsung មានបំណងចង់ជំនួសថាមពលថ្មរបស់ Galaxy Note 7 ដែលមានទំហំ 3,500mAh មកនៅត្រឹម 3,000mAh រឺ 3,200mAh តែនៅរក្សាសមត្ថភាព និងលក្ខណៈពិសេសដដែល។ ដោយឡែក អតិថិជនរបស់ក្រុមហ៊ុន Samsung នៅតាមបណ្ដាប្រទេសឥណ្ឌា និងវៀតណាមមានការខកចិត្តយ៉ាងខ្លាំង និងសំណូមពរឲ្យក្រុមហ៊ុនដាក់លក់ Galaxy Note 7 សារជាថ្មីម្ដងទៀត។
ប្រភព៖ phonearena

Post A Comment: