Nokia 8 ពិតជាកំពូលស្មាតហ្វូនដែលល្អមែន

ចែករំលែក
កំពូលស្មាតហ្វូនមួយនេះធ្លាប់ត្រូវបានលេចលឺពត៌មានជាច្រើនរួចទៅហើយទាក់ទងទៅនឹងរូបរាង លក្ខណៈពិសេស ក៏ដូចជាប្រព័ន្ធដំណើរការដែរ។

តម្លៃ និងកម្រឹតបង្ហាញរូបភាព

ដោយឡែកកាលពីរដូវកាលចូលឆ្នាំចិន តម្លៃរបស់ស្មាតហ្វូនមួយនេះធ្លាប់ត្រូវបានបង្ហាញម្ដងរួចទៅហើយគឺស្មើនឹង $463។ សម្រាប់អេក្រង់វិញមានទំហំ 5.7អ៊ីញ ប្រភេទ Quad HD Super AMOLED ជាមួយនឹងគែមសងខាងស្ដើង។

លក្ខណៈពិសេស

Nokia 8 ត្រូវបានគេរំពឹងថានឹងដំណើរការដោយប្រព័ន្ធ Android 7.0 Nougat និងបន្ទះឈីបប្រភេទ Snapdragon 835 ដែលជាកំពូលបន្ទះឈីបជំនាន់ចុងក្រោយគេបង្អស់ ហើយក៏ជាបន្ទះឈីបដែលបំពាក់លើកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ដែរ។ តែទោះជាយ៉ាងណាយើងត្រូវរងចាំការសម្រេចចិត្តរបស់ក្រុមហ៊ុន HMD Global សិនថាតើពួកគេនឹងធ្វើវាដូចជា Nokia 6 រឺយ៉ាងណា។

អង្គផ្ទុកទិន្នន័យ និងកាមេរ៉ា

សម្រាប់ Nokia 8 នឹងមានប្រភេទអង្គផ្ទុកទិន្នន័យពីរផ្សេងគ្នា។ មួយប្រភេទគឺ 64GB និងមួយប្រភេទទៀតគឺ 128GB។ ទាំងពីរប្រភេទនេះអាចបន្ថែម Memory Card បានរហូតដល់ 256GB ដូចគ្នា។ ចំណែកឯកាមេរ៉ាក្រោយវិញអាចនឹងមានទំហំ 24MP ជាមួយនឹងមុខងារទប់លំនឹង OIS (optical image stabilization)។ សម្រាប់កាមេរ៉ាមុខមានទំហំ 12MP។
បើយោងតាមពត៌មានដែលបានបញ្ហាញខាងលើនេះ Nokia 8 មានសមត្ថភាពគ្រប់គ្រាន់ដើម្បីក្លាយខ្លួនទៅជាជម្រើសទីមួយរបស់លោកអ្នក។ វាមានតម្លៃសមរម្យត្រឹមតែ $463 តែប៉ុណ្ណោះ ហើយសម្រាប់ប្រព័ន្ធដំណើរការវិញលោកអ្នកអាចសង្កេតមើលលើ Nokia 6 បាន។ និយាយឲ្យស្រួលស្ដាប់ Nokia 6 ខ្លាំងប៉ុណ្ណឹងហើយ អញ្ចឹង Nokia 8 ប្រាកដជាខ្លាំងលើនឹងទៀត។

ប្រភព៖ itechpost




ចែករំលែក

ទូរស័ព្ទ

Post A Comment: