Huawei ​បញ្ចេញ MateBook E ជា​គូ​​ប្រជែង​នឹង​ Surface Pro ថ្មី​របស់ Microsoft

ចែករំលែក
Huawei ថ្មីៗ​ទើប​បាន​ប្រកាស​ចេញ​ថេប្លេត​កាត់​កុំព្យូទ័រ​ប្រភេទ 2-in-1 ​ដំណើរការ​ដោយ Windows 10 សម្រាប់​ប្រកួតប្រជែង​នឹង Surface Pro ថ្មី​របស់ Microsoft ដែល​ទើប​សម្ពោធ​កាលពី​ពេល​ថ្មីៗ។ វា​មាន​ឈ្មោះ MateBook E ​ដែល​មាន​ទាំង​មុខងារ​កុំព្យូទ័រ និង​អាច​ដក Keyboard ដក​ដាច់​ចេញ​ពី​អេក្រង់ សម្រាប់​ប្រើ​ជា​ថេប្លេត​បាន។







MateBook E គឺ​ជា​កុំព្យូទ័រ​កូន​កាត់​ថេប្លេត​ជំនាន់​ថ្មី​របស់ Huawei ​ដែល​មាន​សមត្ថភាព​ខ្ពស់ ល្បឿន​លឿន រូបរាង​ឌីហ្សាញ​ទំនើប និង​ងាយស្រួល​យក​តាម​ខ្លួន។ វា​មាន​អេក្រង់​ទំហំ ១២អ៊ីញ​កម្រិត 2K (2160×1440)px ​ជាមួយ​កម្រិត​ពន្លឺ 400nits។ ថេប្លេត 2-in-1 នេះ​មាន​ទម្ងន់ ៦៤០ក្រាម (មិន​រាប់​បញ្ចូល​ទម្ងន់ keyboard) ឬ​ទម្ងន់ ១,១គីឡូក្រាម (រាប់​ទាំង​ទម្ងន់ keyboard)។

MateBook E ​បំពាក់​មក​ជាមួយ​ speaker ចំនួន២ គាំទ្រ​មុខងារ Dolby Audio Premium កាមេរ៉ា​មុខ​ទំហំ 5MP មាន​កម្លាំង​ថ្ម 4430mAh ដែល​អាច​ប្រើ​បាន​រយៈពេល ៩ម៉ោង។ ថេប្លេត កាត់​កុំព្យូទ័រ​នេះ ភ្ជាប់​មក​ជាមួយ​រន្ធ USB-C មាន​រន្ធ​កាស 3.5mm ប្រភេទ stereo headset jack មាន Bluetooth 4.1 និង Wi-Fi។ Huawei Mate E ​បាន​បំពាក់​នូវ​គ្រឿង​បន្សំ​មួយ​ចំនួន រួម​មាន multi-functional MateBook 2 និង​ប៊ិច MatePen។


Huawei MateBook E ​នឹង​មាន​លក់​ចាប់ពី​តម្លៃ ៩៩៩អឺរ៉ូ ឬ​ប្រហែល ១១២២ដុល្លារ សម្រាប់​ម៉ូដែល​មាន​លក្ខណៈ​សម្បត្តិ m3/4GB/12GB SSD ​ហើយ​តម្លៃ ១៤៥៩ដុល្លារ​សម្រាប់​ម៉ូដែល​ភ្ជាប់​លក្ខណៈ​សម្បត្តិ i5/8GB/256GB SSD។ MateBook E មាន​ជម្រើស​ពណ៌​ចំនួន៣ គឺ​ពណ៌ ខៀវ ពណ៌​ត្នោត និង​ពណ៌​ផ្កាឈូក៕

ប្រភព៖ phonearena
ចែករំលែក

កុំព្យូទ័រ

Post A Comment: