Apple ចេញកុំព្យូទ័រត្រកូល Mac

ចែករំលែក
ព្រឹត្តិការណ៍ WWDC ឬពាក្យពេញហៅថា Worldwide Developers Conference ឆ្នាំ 2017 គឺជា ព្រឹត្តិការណ៍ដ៏ធំមួយ ប្រចាំឆ្នាំរបស់ ក្រុមហ៊ុន Apple ដោយជាទូទៅ WWDC ផ្ដោតសំខាន់ទៅ លើផ្នែកទន់ ឬយើងហៅថា Software សម្រាប់យកទៅ ប្រើប្រាស់ជាមួយនឹង ផលិតផល ជាច្រើនរបស់ Apple។ សម្រាប់ឆ្នាំ 2017 នេះវិញ អាចនឹងមាន ការកែប្រែ ច្រើន ដោយ Apple អាចគ្រោងនឹង យកព្រឹត្តិការណ៍ WWDC នេះមកប្រកាស ចេញនូវផលិតផល ជំនាន់ថ្មីរបស់ខ្លួន ផងដែរ ដោយប្រភព ពត៌មានចុងក្រោយ គេប្រកាសថា Apple ត្រៀមបញ្ចេញកំណែ Update ទៅលើម៉ាស៊ីន កុំព្យូទ័រត្រកូល Mac របស់ខ្លួន។





Apple គ្រោងចេញកំណែ Update ធំចំនួន 3 ទៅលើម៉ាស៊ីន Laptop របស់ខ្លួនរួម មានដូចជា MacBook 12 អ៊ីញជំនាន់ថ្មី អមមកជាមួយ នឹង MacBook Air ស៊េរី 2017 (មិនច្បាស់ការ) និងចុងក្រោយ គេគឺ MacBook Pro ដែលត្រៀម ទទួលយក ឈីប CPU Kaby Lake ជំនាន់ទី 7 របស់ Intel ជាជាងប្រើឈីប ជំនាន់ទី 6 ពិសេស Apple អាចនឹងធ្វើការ Upgrade ទំហំ RAM ឲ្យឡើងកប់ បំផុតដល់ 32GB សម្រាប់ម៉ូឌែល កំពូល អមមកជាមួយ នឹងក្រាហ្វិច ជំនាន់ថ្មី ផងដែរ។ ជាងនេះទៅទៀត ព្រឹត្តិការណ៍ WWDC នឹងពាំនាំមកនូវ ការកែប្រែធំៗ ទៅលើប្រព័ន្ធ ប្រតិបត្តិការ iOS 11 ក៏ដូចជា macOS 10.12, watchOS 4. និង tvOS 11 ផងដែរ

ប្រភព: 9to5mac
ចែករំលែក

កុំព្យូទ័រ

Post A Comment: