ជាមួយកម្មវិធី​សប្បនិម្មិត GNS3

ចែករំលែក
GNS3 ជាកម្មវិធីមួយដែលអនុញ្ញាត្តិអោយបង្កើតប្រព័ន្ធបណ្ដាញសប្បនិម្មិត ដូច Packet Tracer។
GNS3​​ ក៏អនុញ្ញាតិអោយយើងអាចបង្កើតគំរូប្រព័ន្ធបណ្ដាញ Network ពេញលេញនិងត្រឹមត្រូវ។

 GNS3គឺជាកម្មវិធីដ៏ប្រសើរសំរាប់វិស្វករប្រព័ន្ធបណ្ដាញធ្វើការងារក្នុងបន្ទប់ពិសោធន៍
ជំនាញស្រាវជ្រាវ អភិវឌ្ឍ ទោះទាយនូវរាល់បណ្ដាបញ្ហាដែលកើតមាននៅក្នុងប្រព័ន្ធបណ្ដាញ។ ក៏ដូចជាសមស្របចំពោះអ្នកដែលមានបំណងប្រលងយកសញ្ញាប័ត្ររបស់ Cisco (CCNA, CCNP, CCIP និង CCIE) និង Juniper (JNCIA, JNCIS និង JNCIE)។
ដោយសារតែមាន VB ភ្ជាប់ប្រើជាមួយ GNS3 ធ្វើអោយអ្នកគ្រប់គ្រង វិស្វករប្រព័ន្ធប្រតិបត្តិការអាចប្រើ GNS3 ដើម្បីអនុវត្ត Labs និងស្រាវជ្រាវ រៀនកម្មវិធីរបស់ក្រុមហ៊ុនផ្សេងដូចជា Microsoft (MCSA, MCSE), RedHat (RHCT, RHCE) និង Novell (CLP)។
GNS3 ធ្វើការពិសោធន៍បានយ៉ាងល្អចំពោះ Cisco Router តែវាមិនអាចពិសោធន៍លើ Switch របស់ស៊េរី Catalyst ដោយសារទាក់ទងនឹងបញ្ហាជំនួយរបស់អង្គសំរួល ASIC (Application Specific Integrated Circuit) របស់ឧបករណ៍។ ប៉ុន្តែអ្នកនៅតែអាចធ្វើការកំណត់សណ្ឋាន (config) វាបានដោយប្រើ card NM-16ESW EtherSwitch លើ Router។
លក្ខណៈពិសេសរបស់GNS3
- ជាកម្មវិធីកូដប្រភពបើក មិនអស់លុយ រត់លើគ្រប់ OS: Windows, Mac OS X និង Linux.
- អនុញ្ញាតិអោយស្ថាបនាហេត្ថារចនាសមព័ន្ធបណ្ដាញខុសៗគ្នានៅលើគំរូបណ្ដាញតែមួយ។
- ពិសោធន៍ច្រើនមូលដ្ឋានដូចជា: Cisco IOS Router, IPS, ជញ្ជាំងភ្លើង PIX និង ASA, JunOS
- ពិសោធន៍បណ្ដាឧបករណ៍បញ្ជូនសៀកគ្វីដូចជា Ethernet, ATM និង Frame Relay
- តភ្ជាប់បណ្ដាញសប្បនិម្មិតជាមួយនិងប្រព័ន្ធពិតខាងក្រៅ
- អនុញ្ញាតិអោយចាប់កញ្ចប់ព័ត៌មានតាមរយៈ Wireshark (សំរាប់វិភាគបណ្ដាញ) ដែលត្រូវបានបញ្ចូលស្រាប់ក្នុង GNS3។
- អ្នកប្រើត្រូវផ្គត់ផ្គង់ IOS/IPS/PIX/ASA/JunOS ដោយខ្លួនឯងដើម្បីប្រើ GNS3
ចែករំលែក

រៀនProgramming & Network

Post A Comment: