របៀប​បម្លែង​ FAT​ ឬ FAT32 ​ឱ្យ​ទៅ​ជា​NTFS​ ក្នុង​ Windows

ចែករំលែក
ការ​បម្លែង​ Hard drive ​ពី​ប្រភេទ​មួយ​ទៅ​ប្រភេទ​មួយ​ ប្រឈម​មុខ​នឹង​ការ​បាត់បង់​ទិន្នន័យ​ខ្ពស់​ ដូច្នេះ​យើង​សូម​ឱ្យ​លោក​អ្នក​ធ្វើ​ការ​ Backup ​ឬ ​ថតចម្លង ​នូវ​ទិន្នន័យ​របស់​អ្នក​ទុក​កន្លែង​មាន​សុវត្ថិភាព​ជា​មុន​សិន​ជៀសវាង​ការ​ បាត់បង់​ឯកសារ​របស់​អ្នក។
ក្នុង​ការ​ប្រើ​ប្រាស់​ Hard drive ​ដែល​មាន​ប្រភេទ​ជា​ FAT32 ​អ្នក​មិន​អាច​ធ្វើ​ការ​កំណត់​នូវ​ Hard drive ​មួយ​ដែល​មាន​ទំហំ​ធំ​ជាង​ 32 GB (32728 MB) ​បាន​នោះ​ទេ​ ហើយ​លោក​អ្នក​ក៏​មិន​អាច​ផ្ទុក​នូវ​ឯកសារ​ណាមួយ​ដែល​មាន​ទំហំ​ធំ​ជាង​ 4 GB ​នៅ​លើ​ Hard drive ​ប្រភេទ​ FAT32 ​បាន​ដែរ​។ ​ដូច្នេះ​ដំណោះ​ស្រាយ​នោះ​គឺ​លោក​អ្នក​អាច​ធ្វើ​ការ​បម្លែង​ Hard drive ​ពី​ FAT​ ឬ​ FAT32 ទៅ​ជា​ NTFS ​ដោយ​ការ​បម្លែង​នេះ​ត្រូវ​ធ្វើ​តាម​ជំហាន​ដូច​ខាង​ក្រោម៖​


១. ចូល​ទៅ​ Start → All Programs → Accessories ​អ្នក​នឹង​ឃើញ​ Command Prompt ​នៅ​ក្នុង​នោះ​។ ​អ្នក​ត្រូវ​ចុច​ Mouse ស្ដាំ​លើ​ Command Prompt ​រួច​ជ្រើសរើស​យក​ Run as administrator ​
២. ​នៅ​ក្នុង​ Command Prompt ​នោះ​វាយ​ពាក្យ​ convert drive letter: /fs:ntfsដើម្បី​ធ្វើការ​បញ្ជា​ប្ដូរ Drive Hard disk ពី Fat32 ទៅ​ជា ntfs ​រួច​ចុច​ Enter
ឧទាហរណ៍៖ ​អ្នក​ចង់​បម្លែង​ Flash drive ​របស់​អ្នក​ដែល​មាន​ drive letter I: ដូច្នេះ​អ្នក​អាច​វាយ​ពាក្យ

៣.​ ប្រសិន​បើ​ក្នុង​ប្រតិបត្តិការ​នៃ​ការ​បម្លែង​នេះ​ ទាមទារ​ឱ្យ​អ្នក​វាយ​នូវ​ឈ្មោះ​របស់​ Hard drive ​នោះ​សូម​ធ្វើ​ការ​វាយ​ឈ្មោះ​របស់​ drive ​ដែល​អ្នក​ចង់​បម្លែង។​ ឧទាហរណ៍៖ ​drive ​របស់​អ្នក​មាន​ឈ្មោះ​ NEW VOLUMN ​នោះ​សូម​វាយ​ឈ្មោះHard Drive របស់អ្នក។

៤.​ នៅ​ពេល​ការ​បម្លែង​ចប់​វា​នឹង​បង្ហាញ​ពាក្យ​ថា​ Conversion ​complete ​នោះ​អ្នក​នឹង​ទទួល​បាន​នូវ​ Hard drive ​មួយ​ដែល​មាន​ប្រភេទ​ជា​ NTFS។​
ចំណាំ៖ ​ប្រសិន​បើ​អ្នក​ចង់​បម្លែង​ពី ​NTFS ​ទៅ ​FAT ​ឬ​FAT32 ​វិញ​នោះ​ វិធី​តែ​ម្យ៉ាង​គត់​គឺ​ការ​ format ​Hard​ drive រួចជ្រើសរើសជាប្រភេទNTFS។
ចែករំលែក

រៀនProgramming & Network

Post A Comment: