ការ​ Backup និង​ Restore យ៉ាង​មាន​សុវត្ថិភាព​ជាមួយ​កម្មវិធី​ Terabyte Image

ចែករំលែក
ជាមួយ Terabyte Image for Windows គឺជា​កម្មវិធី​មួយ​ដែល​ជួយ​ដោះស្រាយ​ជូន​លោកអ្នក​បាន​ យ៉ាង​ល្អ​ក្នុង​ការ​ Backup និង​ Restore ។ម្យ៉ាងទៀត​ជាមួយ​កម្មវិធី​នេះ​ផ្ដល់​ភាព​ងាយស្រួល​ដល់​លោកអ្នក​អាច​ backup រាល់​ទិន្នន័យ​ និង​ operating system បាន​លឿន​រហ័ស​។ក្រោយ​ពី​ backup លោកអ្នក​ថែមទាំង​អាច​រក្សាទុក​ដោយ​ផ្ទាល់​ជាមួយ​ឧទាហរណ៍​ដូចជា​ external USB, FireWire drives, internal ឬ​ network drive, សូម្បី​តែ​ CD ឬ​ DVD ក៏​បាន​ផង​ដែរ​។ជា​ពិសេស​ស្រួល​ប្រើ​ MakeDisk wizard សម្រាប់​បង្កើត​ជា​ recovery boot disk ។សម្រាប់​នៅ​ខាង​ក្រោម​នេះ​គឺជា​ការ​បង្ហាញ​ពី​របៀប​ backup ដោយ​ប្រើប្រាស់​កម្មវិធី​ Terabyte Image ៖​


របៀប​ប្រើ​ប្រាស់​ Terabyte Image៖
I. ការ​ Backup
១. កម្មវិធី​មួយ​នេះ​គឺ​ងាយស្រួលក្នុងការ ដំឡើង​ទេ​ដោយ​គ្រាន់​តែ​ ធ្វើតាមការណែនាំ របស់​វា​ជា​ការ​ស្រេច​។
២. ក្រោយ​មក​​លោកអ្នក​នឹង​ទទួល​បាន​នូវ​ main screen របស់​ Terabyte Image យ៉ាង​ស្រស់​ស្អាត​​។
៣. បន្ទាប់​មក​សូម​ចុច​លើ​ប៊ូតុង​ Settings ដែល​ជា​កន្លែង​សម្រាប់​លោកអ្នក​អាច​បើក​មើល​ពី​កម្មវិធី​ Terabyte Image នោះ​បាន​យ៉ាង​លំអិត​ រួម​ទាំង​អាច​ធ្វើ​ការ​ផ្លាស់ប្ដូរ​ទៅ​តាម​ការ​កំណត់​របស់​លោកអ្នក​បាន​ទៀត​ ផង​។ក្រោយ​ពី​ការ​ជ្រើសរើស​រួច​សូម​ចុច​ OK។

៤. សម្រាប់​ផ្ទាំង​ដែល​លោត​ចេញ​មក​នេះ​គឺ​តម្រូវ​ឱ្យ​លោកអ្នក​ជ្រើសរើស​នូវ​ hard drive ឬ​ partition ដែល​លោកអ្នក​ចង់​ធ្វើការ​ backup ។ហើយ​សម្រាប់​ប៊ូតុង​ Information មាន​តួនាទី​មើល​ពី​ព័ត៌មាន​លំអិត​នៃ​ partition ដូចជា​ (used space, free space, ទំហំ​ដែល​ត្រូវ​ការ​ restore មក​វិញ​ -ល-)។ ចំណែក​ឯ​ប៊ូតុង​ Compact វិញ​សម្រាប់​បង្រួម​ partition របស់​ file system ជា​បន្ត​សូម​ចុច​ Next។

៥. ក្រោយ​មក​សូម​ជ្រើសរើស​នូវ​ទីតាំង​ណាមួយ​ដើម្បី​រក្សាទុក​ការ​ backup របស់​លោកអ្នក​តាម​រយៈ​ CD/DVD, media, external hard drive, network share, virtual drive, -ល- រួច​ហើយ​ចុច​ Next។

៦. សម្រាប់​ផ្ទាំង​រូប​នៅ​ខាង​ក្រោម​នេះ​គឺ​តម្រូវ​ឱ្យ​លោកអ្នក​ដាក់​ឈ្មោះ​ file backup រួច​ហើយ​សូម​ចុច​ Next។

៧. បន្ទាប់​មក​ទៀត​វា​នឹង​លោត​ចេញ​នូវ​ផ្ទាំង​ option backup ដែល​អនុញ្ញាត​ដល់​លោកអ្នក​អាច​ធ្វើការ​កំណត់​ទៅ​លើ​វា​បាន​។

៨. ប្រសិន​ជា​លោកអ្នក​ចង់​ backup ដាក់​លើ​ឌីស​ CD/DVD កុំ​ភ្លេច​បញ្ចូល​ឌីស​ទទេ​ចូល​ផង​។
៩. ជា​ចុង​បញ្ចប់​ក្រោយ​ពី​លោកអ្នក​បាន​រៀបចំ​រួច​រាល់​ហើយ​នោះ​សូម​ចុច​ Start ដើម្បី​ឱ្យ​វា​ចាប់​ផ្ដើម​ដំណើរ​ backup ។ហើយ​សម្រាប់​រយៈ​ពេល​ដំណើរ​របស់​វា​យូរ​ឬ​ឆាប់​គឺ​អាស្រ័យ​លើ​ទំហំ​ file backup របស់​លោកអ្នក​។

II. ការ​ Restore
បន្ទាប់​ពី​លោកអ្នក​បាន​ backup file តាម​ការ​ណែនាំ​ខាង​លើ​មក​ ឥឡូវ​យើង​សូម​បង្ហាញ​ពី​ការ​ពន្លា​ file backup វិញ​មក​។
១. សូម​បើក​កម្មវិធី​ Terabyte Image ម្ដង​ទៀត​ រួច​ហើយ​ជ្រើសរើស​យក​ Restore (Automatic) ហើយ​ចុច​ Next។

២. សូម​ជ្រើសរើស​នូវ​ទីតាំង​ drive ឬ​ឧបករណ៍​ណាមួយ​ដែល​លោកអ្នក​គិត​ថា​ចង់​ពន្លា​វា​ បន្ទាប់​មក​ចុច​ Next។

៣. ឥឡូវ​នេះ​ស្វែងរក​មើល​ឈ្មោះ​ file backup ដែល​លោកអ្នក​ចង់​ពន្លា​ ​។

៤. ជា​បន្ត​សូម​ធ្វើការ​ជ្រើសរើស​ drive ឬ​ partition ដើម្បី​ពន្លា​វា​ បន្ទាប់​មក​ចុច​ Next។

៥. ភ្លាម​នោះ​វា​នឹង​ចេញ​ផ្ទាំង​សារ​សួរ​ថា​ តើ​អ្នក​ចង់​បន្ត​ទៀត​ទេ​?​ សូម​រើស​យក​ពាក្យ​ថា​ NO ។ បន្ទាប់​មក​ទៀត​គឺ​វា​តម្រូវ​ឱ្យ​លោកអ្នក​ជ្រើសរើស​ទី​កន្លែង​ partition ដែល​ចង់​ពន្លា​។

៦. ក្រោយ​មក​នឹង​លោត​នូវ​ផ្ទាំង​សារ​មួយ​ទៀត​សួរ​លោកអ្នក​ សូម​បន្ត​រើស​យក​ពាក្យ​ថា​ Yes ។ហើយ​សម្រាប់​ផ្ទាំង​ Option Restore ជា​កន្លែង​ដើម្បី​ឱ្យ​លោកអ្នក​អាច​កំណត់​នូវ​ជម្រើស​ផ្សេងៗ​បាន​។
៧. សូម​ចុច​ Start នៅ​ពេល​នោះ​វា​នឹង​ចាប់​ផ្ដើម​ពន្លា​នូវ​ការ​រៀបចំ​របស់​លោកអ្នក​។
ទាញយក
ចែករំលែក

រៀនProgramming & Network

Post A Comment: