​វិធីសាស្រ្ត​លាក់​កុំព្យូទ័រ​របស់​អ្នក នៅ​លើ Local Network

ចែករំលែក
ថ្ងៃនេះខ្ញុំនិងបង្ហាញអ្នកទាំងអស់គ្នា​ អំពី​វិធីសាស្រ្ត​លាក់​កុំព្យូទ័រ​របស់​អ្នក​ ដើម្បី​កុំ​ឱ្យ​វា​បង្ហាញ​នៅ​លើ Local Network ។
អ្នក​ទាំង​អស់​អាច​សាកល្បង​អនុវត្ត​​ដូច​ខាង​ក្រោម៖


១. ​លោក​អ្នក​ត្រូវ​ចុច​ប៊ូតុង Start​ +  R រួច​វាយ​ពាក្យ regedit ហើយ​ចុច​លើ Enter ។

២. បន្ទាប់​ពី​អ្នក​បាន​ចូល​ទៅ​ក្នុង Registry Editor រួច អ្នក​ត្រូវ​ចូល​ទៅ​កាន់​ទីតាំង​
HKEY_LOCAL_MACHINE / SYSTEM / CurrentControlSet / Services / LanmanServer / Parameters ។

៣. នៅ​ពេល​ដែល​អ្នក​បាន​ចូល​ទៅ​កាន់​ទីតាំង​នេះ​រួច​ ​អ្នក​​ត្រូវ​បង្កើត​តម្លៃ DWORD ថ្មី​សម្រាប់អោយ​វា ​អ្នក​ត្រូវ​ចុច​លើ​មី​នុយ Edit រួច​ចុច​លើ New
បន្ទាប់​មក​សូម​ចុច​លើ DWORD 32-bit Value ( ឬ DWORD 64 bit Value សម្រាប់​អ្នក​ប្រើ​ Windows 64 bit) ហើយដាក់​ឈ្មោះ​ឱ្យ​វា​ថា Hidden។

៤. បន្ទាប់​មក​សូម​ចុច​ Double Click លើ​តម្លៃ​ថ្មី​នោះ​ ហើយ​អ្នក​ត្រូវ​កំណត់​តម្លៃ​របស់​វា គឺ 1 ។ ក្រោយ​មក​សូម​ចុច​លើ OK ដើម្បី​រក្សា​ការ​កំណត់​របស់​អ្នក។
Computer មួយចំនួនមិនអាចកែបានដោយសា គ្មានPermission  ពីAdministrator
៥. អ្នក​ត្រូវ​ចុច​បិទ​ផ្ទាំង​ Registry Editor រួច​ចាប់​ផ្ដើម​ Restart កុំព្យូទ័រ​របស់​អ្នក។
៦. នៅ​ពេល​ដែល​អ្នក​បាន​ធ្វើ​ការ​ Restart កុំព្យូទ័រ​រួច​​ នោះ​អ្នក​ដទៃ​ផ្សេង​ប្រាកដ​ជា​ពុំ​អាច​ឃើញ​ឈ្មោះ​កុំព្យូទ័រ​អ្នក​នៅ​លើ Network ឡើយ លុះត្រាតែ​គេ​ស្គាល់ឈ្មោះ Computer របស់អ្នក ហើយធ្វើការស្វែងរកតាមរយៈ Window Explorer។​

ចែករំលែក

គន្លឹះផ្សេងៗ

Post A Comment: