កម្មវិធី​​សំរាប់​ពិនិត្យ​ Bad sector របស់ Hard Disk

ចែករំលែក
ដើម្បីមានភាពងាយស្រួលក្នុងការពិនិត្យមើលនៅ Hard Disk ថាតើវាមានបញ្ហាអ្វីកើតឡើងឬ​ស្វែងរកនៅ ចំនុចមិនល្អរបស់​ Hard Disk អ្នកអាចធ្វើTest ជាមួយកម្មវិធីនេះ។
EASEUS Partition Master Home Edition វា​មាន​លទ្ធភាព​គ្រប់​គ្រង​និង​ចែក​អង្គផ្ទុក​របស់​អ្នក​យ៉ាង​មាន​ ប្រសិទ្ធិភាព វា​ក៏​​ផ្ដល់​ជំរើស​ផ្សេង​ទៀត​ក្នុង​ការ​ចែក​  រក្សាទុក​និង​ស្ដារឡើង​វិញ ហើយវាក៏មានលទ្ធភាពអាច Clone ​OS របស់អ្នកទៅកាន់ PC មួយទៀតយ៉ាងមានប្រសិទ្ធភាព។


EASEUS អនុវត្ត​សាក​ល្បង​ពី​ការ​ស្វែងរក​ឃើញ​កន្លែង bad sector ក្នុង​អង្គផ្ទុក​របស់​អ្នក។ ដើម្បី​ពិនិត្យ​មើល​អ្នក​ចុច mouse
ស្ដាំ​ត្រង់​ប្រអប់​ ​អង្គផ្ទុក​រួច​រើស​យក "Surface Test" នោះ EASEUS Partition Master
នឹង​ស្គេន​គ្រប់​កន្លែង​ទាំង​អស់​ក្នុង​អង្គផ្ទុក​របស់​អ្នក​ហើយ​ដាក់​សញ្ញា ​សំគាល់តំបន់​អាក្រក់​ពណ៌ក្រហម ដើម្បី​អោយ​ខ្លួន​ប្រកាស់​ថា​មិន​អាច​ប្រើ​បាន។
EASEUS Partition Master Home Edition គឺ​ជា​កម្មវិធី​គ្រប់​គ្រង​គ្រប់​មុខងារ​ដែល​ផ្ដោត​លើ​ប្រភេទ​អង្គផ្ទុក​ជា​ ច្រើន​និង​បណ្ដា​មុខងារ Disk Management
ដូច​ជា​បង្កើត​ចំនែក ចំលង​ លុប​តំបន់ សំអាត​លំហ unallocated...។
​ទាញ​យក៖ EASEUS Partition Master Home Edition

HDDScan គឺ​ជា​កម្មវិធី​សំរាប់​ពិនិត្យមើលនិង ស្វែងរកអង្គផ្ទុក​របស់​ប្រព័ន្ធ ងាយ​ស្រួល​ប្រើ​ប្រាស់​និង​ពិនិត្យ​តំបន់​ព្រម​ទាំង​កំរឹត​អាក្រក់​របស់​ អង្គផ្ទុកទៀតផង។ វា​ក៏​បង្ហាញ S.M.A.R.T.
ដែល​ជា​វិធី​គិត​របស់​អង្គផ្ទុក​ក៏​ដូចជា​អាច​ផ្លាស់​ប្ដូរ​តួលេខ APM, PM, និង AAM ផង​ដែរ។
HDDScan អាច​អោយអ្នក​រើស​យក​ចំនែក​អង្គផ្ទុក​ណា​មួយ​ក្នុង​ប្រព័ន្ធ​រួច​ចាប់​ ផ្ដើម​ធ្វើ​ការ​ពិនិត្យនិងស្វែងរកនៅចំនុចរបស់អង្គផ្ទុកទិន្នន័យ​តែ​ម្ដង។


វិធី​នេះ​ជួយ​អ្នក​ក្នុង​ការ​ទាយ​បាន​ត្រឹម​ត្រូវ​និង​ព្រមាន​អ្នក​ដើម្បី​ រក្សា​ទិន្ន័យ​ទុក​ការពារ​ការ​បាត់​ទិន្ន័យ។ វា​ក៏​អាច​តាម​ដាន​ព្រម​ទាំង​បង្ហាញ​ក្រាប​​ក្នុង​ការ​ទស្សទាយ​ផង​ដែរ។
ទាញ​យក៖  HDDScan

Windows Surface Scanner សំរាប់​ពិនិត្យ​កំហុស​និង​បង្កើន​​ដុំ​រាប់​កំហុស​បើ​កំហុស​កើត​មាន​ឡើង។
មុន​ពេល​ចាប់​ផ្ដើម​ស្គេន អ្នក​ត្រូវ​ដោត​អង្គផ្ទុក​សិន​រួច​បើក​វា​បង្ហាញរើស​យក​អង្គផ្ទុក​​ដែល​អ្នក​ចង់​ពិនិត្យ។

ទាញ​យក៖ Windows Surface Scanner

ចែករំលែក

រៀនProgramming & Network

Post A Comment: