គម្រូរាង iPhone 8 ថ្មី បង្កប់កាមេរ៉ាមុខ នៅក្រោមកញ្ចក់អេក្រង់

ចែករំលែក
គម្រូរាងនៃទូរស័ព្ទ iPhone 8 ជំនាន់ក្រោយ ត្រូវបានលេចចេញជាបន្តបន្ទាប់ ពីសំណាក់អ្នករចនាជាច្រើនរូប នៅជុំវិញពិភពលោក។ ផ្ទុយទៅវិញសម្រាប់ថ្ងៃនេះ គម្រូរាងមួយទៀត ដែលរចនាដោយក្រុមការងារ 90s Robot បានបង្ហាញថា iPhone 8 បង្ហាញខ្លួនឆ្នាំនេះ នឹងមានផ្ទៃអេក្រង់ពេញ OLED គ្មានគែមសងខាង ហើយប្រព័ន្ធ Touch ID និងកាមេរ៉ាមុខ ត្រូវបានបង្កប់នៅផ្នែកខាងក្រោមកញ្ចក់។

ឆ្នាំ​នេះ iPhone ជំនាន់​ថ្មី អាច​នឹង​ត្រូវ​ក្រុមហ៊ុន​ធ្វើការ​ឌីហ្សាញ​ប្ដូរ​រចនាបថ​ថ្មី ហើយ​ទាំង ៣ម៉ូដែល​អាច​នឹង​ផលិត​ពី​ដែក​អ៊ីណុក (stainless steel) ហើយ​ក្រាល​ដោយ​កញ្ចក់​នៅ​ផ្នែក​ខ្នង​ទូរស័ព្ទ ហើយ​នឹង​បំពាក់​ដោយ​បន្ទះ​ឈីប​ជំនាន់​ថ្មី A11 processor របស់ Apple និង​ដំណើរការ​ដោយ iOS 11។


ចែករំលែក

ទូរស័ព្ទ

Post A Comment: