បើនិយាយពីវិធី ឬតិចនិកដោនឡូតវីដេអូពី Facebook
នៅលើទូរសព្ទដៃសម្រាប់ប្រិយមិត្តខ្លះបានចេះស្ទាត់រួចមកហើយ
ប៉ុន្តែអាចថា
នៅមានប្រិយមិត្តមួយចំនួនមិនទាន់ច្បាស់ពីរបៀបដោនឡូតនៅឡើយ។
ថ្ងៃនេះក្រុមការងារសូមបង្ហាញសរុបពីវិធីងាយៗ
រួមនឹងជម្រើសក្នុងការដោនឡូតវីដេអូដាក់លើទូរសព្ទប្រភេទ Android
ផងដែរ។
ជម្រើសទី ១៖ SnapTube
SnapTube
ជាកម្មវិធីដ៏ល្អមួយសម្រាប់ដោនឡូតវីដេអូដាក់លើទូរសព្ទពពួក
Android វាមានសមត្ថភាពអាចដោនឡូតវីដេអូពីវិបសាយ Social media
ល្បីៗជាង ២៥ តែវាមិនមាននៅលើ Play Store នោះទេ
ប្រិយមិត្តដែលចង់តម្លើងវាលើទូរសព្ទ សូមចុចត្រង់នេះ បន្ទាប់
ពីតម្លើង File Apk ហើយត្រូវចូលទៅ Setting->Unknown Source
រួចចុច Done/Open ដើម្បីបញ្ចប់ការតម្លើង រួចបើក Facebook រួចចុច
Play ហើយដោនឡូតយកតែម្ដង។
ជម្រើសទី ២៖ TubeMate
TubeMate
ជាកម្មវិធីល្អនិងចំណាស់មួយដែលប្រិយមិត្តកំពុងប្រើហើយក៏ចូល
ចិត្តវាខ្លាំងណាស់ដែរសម្រាប់ដោនឡូតវីដេអូពី Youtube
តែប្រិយមិត្តប្រហែលជាភ្លេចថា ក្រៅពី Youtube
វានៅអាចដោនឡូតវីដេអូពីវិបសាយ Social media ល្បីៗជាង ១០
ទៀតរួមនឹង Facebook ដែរ។
ចំពោះប្រិយមិត្តដែលចង់តម្លើងវាលើទូរសព្ទ សូមចុចត្រង់នេះ រួច
តម្លើង File Apk បន្ទាប់ពីតម្លើងហើយ ត្រូវចូលទៅ
Setting->Unknown Source រួចចុច Done/Open
ដើម្បីបញ្ចប់ការតម្លើងរួចបើក Facebook រួចចុច Play
ហើយដោនឡូតយកតែម្ដង។
ជម្រើសទី ៣៖ VidMate
VidMate
ជាកម្មវិធីថ្មីដែលមានចំនួនអ្នកទាញយកទៅប្រើប្រាស់ច្រើនជាង ៧០
លានដង
រីឯសមត្ថភាពរបស់វាមិនចាញ់កម្មវិធីសិស្សច្បងទាំងពីរខាងលើ
ប៉ុន្មានទេ ពោលគឺក្រៅពី Youtube វានៅអាចដោនឡូតវីដេអូពីវិបសាយ
Social media ល្បីៗជាង ២០
ទៀតក្នុងកម្មវិធីតែមួយនិងប្រើរបៀបដោនឡូតតែមួយដូចខាងលើដែរ។ សូមចុចត្រង់នេះ រួចតម្លើង File Apk ជាការស្រេច។
បញ្ជាក់៖ កម្មវិធី
ទាំងនេះជាប្រភេទ Third-party app
ដូច្នេះផ្ទាំងពាណិជ្ជកម្មលោតជារឿយៗ បើមិនចាំបាច់អាច Uninstall
កម្មវិធីទាំងនេះហើយ Turn-Off Unknown Source វិញ៕
Post A Comment: