វាមាន ទំហំ 35 អ៊ីញ កោង ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ម៉ូនីទ័រ ស៊េរីថ្មីមួយនេះ អាចបង្ហាញរូបភាព ដល់កម្រិត 4K ជាមួយនឹងការលេងហ្គេម មាន Refresh rate 200Hz តែម្ដង គឺ វាខ្លាំង មែនទែន ដោយវាបើប្រាស់ មុខងារ G-sync មកជាមួយនោះ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន Asus ក៏បាន បន្ថែមនូវមុខងារ Quantum Dot Technology មកជាមួយ ដែរ វាមានលក្ខណៈពិសេស ដែលអាចអោយ រូបភាពបង្ហាញចេញម៉ូនីទ័រ នេះមានរូបភាព ពណ៌ម៉ត់ ល្អតែម្ដង ជាមួយនឹង កម្រិត HDR និង 4K នោះ។ វាជាម៉ូនីទ័រ ប្រភេទ Gaming ដូច្នេះ ហើយ សម្រាប់ លេងហ្គេម ជាមួយ នឹងក្រាហ្វិច ធំៗ គឺ ក្រាហ្វិចក្នុងម៉ូនីទ័រ នេះនៅតែរលូន មិនទាក់ឡើយ ប៉ុន្តែ ទាល់តែកុំព្យូទ័រ លោកអ្នក មានក្រាហ្វិចកាត ខ្ពស់ ដែរ ទើបអាចរត់កម្រិត 4K មាន FPS ខ្ពស់ និងរលូន សាកសមជាមួយនឹងម៉ូនីទ័រនេះ។
អានបន្ត៖
ប្រភព: Wccftech
Post A Comment: