ចាប់​បាន Windows 10 ជំនាន់​ក្រោយ បាន​​លួច​ចម្លង​មុខងារ​ពិសេស​មួយ​ពី iOS

ចែករំលែក
ទន្ទឹម​នឹង​ការ​បញ្ចេញ​កំណែ​បន្ទាន់​សម័យ​នៃ​ Windows 10 របស់​ Microsoft នា​ពេល​ខាង​មុខ មាន​ការ​លេច​ធ្លាយ​នៃ​រូប​មួយ​សន្លឹក ដែល​លួច​ថត​ទុក​បាន​ពី​គេហទំព័រ​ Windows Central។ ដំបូង​ឡើយ​រូបភាព​មួយ​សន្លឹក​នោះ បាន​បង្ហោះ​ជា​សាធារណៈ នៅ​លើ​គេហទំព័រ​ផ្លូវ​ការ​ Windows Blog តែ​ភ្លាមៗ​ក៏​លុប​ចោល​វិញ​។​


មុខងារ​ពិសេស​មួយ​ ដែល​នឹង​លេចចេញ​នៅ​លើ​ Windows 10 កំណែ​អាប់ដែត​ជំនាន់​ក្រោយ ដែល​មាន​លក្ខណៈ​ដូច​ទៅ​នឹង​មុខងារ​ Control Center ដែល​យើង​និយម​ឃើញ​មាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ iOS របស់​ Apple។ ចំពោះ​មុខងារ​របស់ Windows 10 ឯ​ណេះ​វិញ វា​ជា​ប្រភេទ Settings ម្យ៉ាង​ ដែល​ចុច​បញ្ជា​ទាញ​មក​ដូច​គ្នា ដើម្បី​បង្ហាញ​ផ្លូវ​កាត់​ចូល​ទៅ​បិទ​បើក​មុខងារ Bluetooth, Wi-Fi និង​មុខងារ​ជា​ច្រើន​ទៀត គ្រាន់​ថា​របស់ Microsoft អាច​មាន​ភាព​ពេញលេញ​ច្រើន​ជាង​ iOS។​

បញ្ជាក់​ថា​មុខងារ Control Center ត្រូវ​បាន​ប្រកាស​បើក​ឱ្យ​ប្រើប្រាស់​ដំបូង​បង្អស់​នៅ​លើ​ iOS 7 កាល​ពី​ឆ្នាំ ២០១៣ ហើយ​មាន​ការ​វិវត្ត​បន្ថែម​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ រហូត​ដល់​បច្ចុប្បន្ន​គេ​អាច​ប្រើ​បញ្ជា​ចូល​មុខងារ​ Airplane Mode, បើក​ពិល​ LED, បើក​កាមេរ៉ា, បើក​កម្មវិធី​គិត​លេខ និង​នាឡិកា​ជា​ដើម​ ​ដោយ​មាន​លក្ខណៈ​រហ័ស​ជាង​ការ​ចុច​​បើក​ធម្មតា។​

ចែករំលែក

ទូរស័ព្ទ

Post A Comment: