ប្រភេទក្ដារឈ្នួនឌីជីថលដែលអាចធ្វើការចុច Touch បានដូចទៅនឹងស្មាតហ្វូន ត្រូវបានប្រកាសលក់ជាផ្លូវការពីក្រុមហ៊ុន Google។ ក្តារឈ្នួន Jamboard មានកម្រិតបង្ហាញ 4K ដាក់លក់ផ្លូវការក្នុងតម្លៃ ៦ ១៩៨ ដុល្លារ ដោយគិតទាំងជើងបញ្ឈរ។
ការប្រើប្រាស់មានលក្ខណៈរួមជាក្រុមតាមប្រព័ន្ធគណនី G Suite ដែលអាចធ្វើការបញ្ជាដោយផ្ទាល់បានពីឧបករណ៍ណាមួយ ទោះបីបុគ្គលនោះពុំបាននៅជិតក៏ដោយ។
ភាពងាយស្រួលបន្ថែមទៀត អ្នកអាចធ្វើការសរសេរអ្វីផ្សេងៗ ជាមួយនឹងប៊ិចបច្ចេកវិទ្យា ចំណែកឯការលុបដោយគ្រាន់តែយកដៃទៅអូសលុបលើអេក្រង់ជាការស្រេច។ ចំពោះមុខងារមួយចំនួនបន្ថែមទៀត សុទ្ធសឹងតែអនុញ្ញាតឱ្យអ្នកធ្វើការ Touch ដូចទៅនឹងឧបករណ៍ថេបប្លែតអីចឹងដែរ។
Post A Comment: