ប្រធានក្រុមហ៊ុន Sharp ចេញសេចក្តីប្រកាសមកហើយថា iPhone 8

ចែករំលែក
យោងតាមសម្តីរបស់ប្រធានប្រតិបត្តិក្រុមហ៊ុន Sharp លោក Tai Jeng-Wu បានប្រកាសជាសាធារណៈថា iPhone 8 របស់ Apple នឹងប្រើប្រាស់អេក្រង់ OLED (ប្រភេទអេក្រង់កោង) ជំនួសពីអេក្រង់ LTPS កាលពីជំនាន់មុនៗយ៉ាងពិតប្រាកដណាស់។ តាមអ្វីដែលពួកយើងបានធ្លាប់ដឹងធ្លាប់ឃើញកាលពីពេលកន្លងទៅ ប្រភេទអេក្រង់កោង OLED ក៏ធ្លាប់មាននៅលើ Apple Watch ម្តងរួចមកហើយ ហើយមួយវិញទៀតសំរាប់ ការផ្គត់ផ្គង់អេក្រង់ OLED លើកនេះ គឺនឹងត្រូវបើកការផលិតនៅសហរដ្ឋអាមេរិកផ្ទាល់តែម្តង។ យ៉ាងណាមុិញនេះអាចជាការពិត ពីព្រោះក្រុមហ៊ុន Sharp ក៏ជាដៃគូសហការណ៍មួយយ៉ាងល្អជាមួយ Foxconn របស់ប្រទេសចិនផងដែរ។
ប្រភព ៖ Nikkei




ចែករំលែក

ទូរស័ព្ទ

Post A Comment: