ទូរទស្សន៍ QLED របស់ Samsung ចាប់​ផ្ដើម​មាន​លក់

ចែករំលែក
នៅថ្ងៃ ទី 10 ខែ ឧសភា  ឆ្នាំ 2017 ក្រុមហ៊ុន  Samsung បាន ធ្វើការសម្ភោធ  ទូរទស្សន៍ QLED ស៊េរីថ្មី ដែលប្រព្រឹត្ត ឡើង នៅក្នុងផ្សារទំនើប Aeon Mall។ ដោយ ទូរទស្សន៍ QLED នេះផលិតឡើង ផ្ដោតសំខាន់ទៅលើ គុណភាពរូបភាព ការរចនា និងភាពងាយស្រួល ក្នុងការ ប្រើប្រាស់។ ម្យ៉ាងវិញទៀតនោះ សម្រាប់ទូរទស្ស QLED នេះផងដែរ គឺវាមាន ភាពទំនើប និងជឿនលឿន អាចបង្ហាញ រូបភាព បានច្បាស់ម៉ត់ ល្អ ជាមួយនឹង កម្រិតបង្ហាញរូបភាព 4K ទៀតផង។ អមមកជាមួយ ជាមួយប្រព័ន្ធ អុបទិក ដែលគ្មានខ្សែ រញ៉េរញ៉ៃ ជួយបន្ធូរ ភាពតានតឹង ពីខ្សែរប៉ាត់រប៉ាយ និងតុបតែង បន្ទប់ទទួលភ្ញៀវ របស់អ្នកឲ្យ បាន ស្រស់ស្អាត។ ចំណែកឯខ្សែ អុបទិក ស្តើងសម្រាប់តភ្ជាប់ ឧបករណ៍ផ្សេងៗ ទៅនឹងទូរទស្សន៍ តាមរយៈ ប្រអប់តភ្ជាប់ One Connect ជួយឲ្យអ្នកអាច ដាក់ឧបករណ៍ នៅឆ្ងាយ ដូច្នេះ អ្នកនៅសល់ កន្លែងសម្រាប់ តុបតែងលម្អ។
ប្រភព: Samsung Cambodia

ចែករំលែក

ទូរស័ព្ទ

Post A Comment: