លក្ខណះសម្បត្តិគ្រឿង​ Oppo R11 និង​ Oppo R11 Plus

ចែករំលែក
ពេលនេះស្មាតហ្វូនទាំងពីរ ត្រូវបានបែកធ្លាយលក្ខណះសម្បត្តិគ្រឿងមួយចំនួនហើយពី គេហទំព័រ​ TENAA ។ ស្មាតហ្វូន​ Oppo ទាំងពីរម៉ូឌែលនេះហាក់មាន លក្ខណះសម្បត្តិ គ្រឿង ប្រហាក់ប្រហែលគ្នា​ ខុសគ្នាត្រង់​ ទំហំ​អេក្រង់​ RAM ថាមពលថ្ម​ ហើយនិងពណ៌​ ។


សូមទៅមើល លក្ខណះសម្បត្តិគ្រឿង​ស្មាតហ្វូន ទាំងពីរម៉ូឌែលនេះទាំងអស់គ្នា ។ អេក្រង់ AMOLED កម្រិត Full HD ទំហំ​ 5.5 អុីង​ (R11) / អេក្រង់​ LCD Full HD​ ទំហំអេក្រង់ 6 អុីង (R11 Plus) CPU : Snapdragon 660 RAM : 4GB (R11) / 6GB (R11 Plus) អង្គផ្ទុកទិន្នន័យ : 64GB ដាក់​ MicroSD Card បាន​ កាមេរ៉ាភ្លោះក្រោយ 16MP + 20MP កាមេរ៉ាមុខ​ 20MP​ មានមុខងារស្កែនក្រយៅដៃ ថាមពលថ្ម : 2900 mAh (R11) / 3880 mAh (R11 Plus) ប្រព័ន្ធប្រតិបត្តិការ​ Android 7.1.1 Nougat ពណ៌ដែលដាក់លក់ : ពណ៌មាស​ ពណ៌ប្រាក់​ ពណ៌ខ្មៅ​ (R11) / ពណ៌ខ្មៅ​ ពណ៌មាស​ ពណ៌ផ្កាកុលាបមាស​ (R11 Plus) ។

 ចំពោះថ្ងៃដាក់លក់មិនទាន់មានការបែកធ្លាយនោះទេ​ អាចនឹងមានការដាក់លក់នៅពេលឆាប់ៗនេះ​ នេះបើយោងតាមគេហទំព័រ​ GSMarena​ បានអះអាង​ ។
ថ្មីៗ នេះបានលេច ចេញនៅតាម បណ្ដាញ សង្គម Weibo របស់ចិន  គឺជា Poster បញ្ជាក់  ពីថ្ងៃ ​ខែចេញ របស់ Oppo R11 តែម្ដង ដែលត្រូវ ជា ថ្ងៃ ទី 10 ខែក្រោយ នេះឯង ។ ដោយយើងមើលតាម រូបភាពបណ្ដាញ សង្គមនោះ អាចនឹងមាន ការចេញ 3 ពណ៌ទៀតផង។ ជាងនេះទៅទៀត នោះ Oppo R11​ នេះផងដែរ អាចនឹងជា ស៊េរី R ដំបូងគេ ផងដែរ ដែលមានកាមេរ៉ា ដល់ទៅ 2 គ្រាប់។
ប្រភព: GSMarena​
ចែករំលែក

ទូរស័ព្ទ

Post A Comment: