Olympus TG-860 ជាកាមេរ៉ា ដែលរចនាឡើងជាមួយបច្ចេកវិទ្យាស្រដៀងទៅនឹង Olympus TG-850 ជាមួយសន្ទះអេក្រង់ខាងមុខអាចបត់បានក្នុងកម្រិតមុំ 180 ដឺក្រេ បំពាក់ដោយប្រព័ន្ធ GPS និងអាចភ្ជាប់ទៅកាន់ស្មាតហ្វូន ថេប្លេត តាមរយៈប្រព័ន្ធ Wireless ។
ជាមួយកាមេរ៉ានេះអាចធ្វើការថតរូប ជាមួយល្បឿននៃការថតបានយ៉ាងលឿនដល់ទៅ 120 Frames ក្នុងមួយវិនាទី ដោយទទួលបាននូវកម្រិតវីដេអូ 854 x 480(16:9) ឬ 640 x 480(4:3)។ សម្រាប់ចំណុចសំខាន់ពិសេសនៃកាមេរ៉ាជំនាន់ថ្មីនេះមានបួនគឺ អាចទ្រាំទ្រនឹងការធ្លាក់ក្នុងរយៈកម្ពស់ 2.1 ម៉ែត្រ អាចងូតទឹកក្នុងជម្រៅ 15 ម៉ែត្រ និង អាចរងនូវការសង្កត់ពីលើដល់ទៅ 100 គីឡូក្រាម ហើយ ចុងក្រោយនោះគឺ វាអាចទ្រាំទ្រនឹងស្ថានភាពត្រជាក់ខ្លាំង ដល់ទៅ -10 អង្សារ។
Post A Comment: