រូបភាព​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​ពី​កាត​ក្រាហ្វិក​ថ្មី​របស់ Nvidia

ចែករំលែក
ក្រុមហ៊ុន Nvidia របស់​សហរដ្ឋអាមេរិច​កំពុង​ត្រៀម​បង្ហាញ​កាត​ក្រាហ្វិក​ចំនួន ២ដើម​មាន​ដូចជា GTX GeForce ១០៥០ និងGeForce GTX ១០៥០ សម្រាប់​អ្នក​ដែល​ចង់​បាន​កាត​ក្រាហ្វិក​កម្រិត​ខ្ពស់​ដើម្បី​រចនា​រូបភាព និង​ការលេង Games បង្ក​ភាពងាយស្រួល​ដល់​លោកអ្នក។


កាត​ក្រាហ្វិក GTX GeForce ១០៥០  ១ដើម​ត្រូវ​បាន​គេ​រំពឹងទុក​ថា នឹង​មាន​តម្លៃ​ប្រហែល​ជា ១៣៩ដុល្លារ នៅ​ពេល​វា​បង្ហាញ​ខ្លួន​នៅ​លើ​ទីផ្សារ​នា​ថ្ងៃ​ទី ២៥ ខែតុលា ឆ្នាំ ២០១៦ ខាងមុខ​នេះ។ ចំណែក​ឯ GTX ១០៥០ នឹង​មាន​តម្លៃ ១០៩ដុល្លា ពេល​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ថ្ងៃ​ទី ៨ ខែវិច្ឆិកា ឆ្នាំ ២០១៦។

តម្លៃ​របស់ GTX GeForce ១០៥០ និងGeForce GTX ១០៥០ កំពុង​តែ​ស្ថិត​នៅ​ក្រោម​ការ​ប្រកួតប្រជែង​ដោយ​ផ្ទាល់​ជាមួយ RX ៤៦០ ពី​ក្រុមហ៊ុន AMD មាន​តម្លៃ ៩៩ ដុល្លា​សម្រាប់​ទំហំ​កាត​ក្រាហ្វិក ២GB និង ១២៩ដុល្លារ សម្រាប់​ទំហំ​កាត​ក្រាហ្វិក ៤GB៕

ចែករំលែក

កម្មវិធី&ហ្គេម

Post A Comment: