Monitor ដែល​អ្នក​ឌីហ្សាញ គូរ​ប្លង់ កាត់​ត​វីដេអូ ឬ Muti-Media ចង់​បាន

ចែករំលែក
Acer បានបញ្ចេញផលិតផលថ្មីមួយទៀតរបស់ខ្លួន ដែលវាគឺជាម៉ូនីទ័រសម្រាប់អ្នកឌីហ្សាញ កាត់ត​វីដេអូ រូបភាព គូរប្លង់។ម៉ូនីទ័រនោះមានឈ្មោះថា ProDesigner BM320 វាមិនមែនជាកុំព្យូទ័រល្អសម្រាប់លេងហ្គេមនោះទេ តែ​យើង​ក៏​អាចប្រើប្រាស់យកទៅលេងហ្គេមបានដែរ គ្រាន់តែសម្ថភាពរបស់វាមិនខ្លាំងដូចខ្សែស្រឡាយ Predator ឡើយ។ ផ្ទុយទៅវិញ BM320 នេះ វាល្អបំផុតដូចខ្ញុំបានរៀបរាប់ខាងលើ ព្រោះថាវាមាន​ទំហំ​អេក្រង់​ដល់ទៅ 32 អ៊ីញ​ ជាមួយនឹងសមត្ថភាពបង្ហាញរូបភាពបានដល់កម្រិត 4K ឯណោះ ថែមទាំងមាន Adobe RGB ដល់ទៅ 100% និង SRGB 100% ដូចគ្នា ធ្វើឲ្យវាបង្ហាញរូបភាពបានដិតពណ៌ ច្បាស់ និង​ពណ៌បែបធម្មជាតិតែម្ដង។



Acer ក៏បានបំពាក់ 10-bit color depth លើម៉ូនីទ័រនេះដែរ ធ្វើឲ្យ ProDesigner នេះអាចបង្ហាញពណ៌​ដល់​ទៅ 1.07 ពាន់លានឯណោះ នៅលើផ្ទៃអេក្រង់បែប PIS ដែលមានគែមតិចបំផុតនៅខាងលើ និង​សងខាង ពិតជាស្រស់ស្អាត និងពេញចិត្តមនុស្សសម័យថ្មី ជាអេក្រង់បែប Wide-screen ងាយស្រួល​ប្រើប្រាស់ ថែមទាំងអាចកាច់បាន 90 ឌឺក្រេទៀតផង ងាយស្រួលក្នុងការឌីហ្សាញ។


ប្រភព: SlashGear
ចែករំលែក

កុំព្យូទ័រ

រចនា&ឌីសាញ

Post A Comment: