Surface Laptop ត្រូវបានផលិតមកដោយ សមសួនជាមួយនឹង អេក្រង់ ទំហំ 13.5 អ៊ីង (3:2 Aspect ratio) ជាមួយនឹង ដង់ស៊ីតេ អេក្រង់ 201ppi (2,256 x 1,504) អមជាមួយ និងបចេ្ចកវិទ្យា PixelSence និង អាចធ្វើការ Touchscreen ផងដែរ។វាត្រូវបានភ្ជាប់មកជាមួយនឹង Backlit Keyboard និងស្រោបដោយ សារធាតុពិសេស (Alcantara) ដែលអាចជួយឱ្យ កា្តរចុចមាន ភាពរឹងមាំ មិនងាយសឹក។ ចំណែកឯកម្លាំង ម៉ាស៊ីនរបស់វាវិញ ក៏មិន ធម្មតាដែរ ដោយវាមាន ជម្រើស CPU ពីរគឺ Intel Core i5 និង Core i7។ វាក៏មានភាព ខុសគ្នា បន្តិចបន្តួចដែរ ដោយម៉ាស៊ីន ដែលរត់ដោយ Core i5 មានរ៉េមពីរ ជម្រើស 4GB(SSD 128GB) & 8GB(SSD 256GB) អមដោយ ក្រាហ្វិចកាត Intel Graphics 620។ ឯម៉ាស៊ីនដែល រត់ដោយ Intel Core i7 មានរ៉េមពីរ ជម្រើស ដូចគ្នាគឹ 8GB (SSD 256GB) & 16GB (SSD 512GB) អមដោយ ក្រាហ្វិចកាត Intel Iris™ Plus Graphics 640។ Laptop នេះវាមាន វិមាត្រ 308.1mm x 223.27mm x 14.48mm និង មានទម្ងន់ 1.25 គីឡូក្រាម។ Surface Laptop ក៏មានប្រភេទ USB 3.0 ,mini display Port ឯថ្មរបស់វាអាច ឱ្យយើង មើលវីដេអូបាន 14 ម៉ោងឯណោះ ហើយវាដំណើរ ការដោយ Windows 10 S ថ្មីបំផុត។
ប្រភព: GSM Arena
ប្រភព: GSM Arena
Post A Comment: