ក្រុមហ៊ុន LG Electronics បានណែនាំស្មាតហ្វូនរបស់ក្រុមហ៊ុននោះគឺ LG X
power2 លើកដំបូងនៅ Mobile World Congress នៅឆ្នាំ 2017
ក្នុងពេលកន្លងមកនិងនៅថ្ងៃនេះបានប្រកាសរួចហើយថាវានឹងចាប់ផ្តើមដាក់លក់នៅក្នុងខែឧសភានេះ
វានឹងត្រូវបាននាំចេញទៅកាន់ទីផ្សារក្នុងតំបន់អាស៊ី, អឺរ៉ុប,
អាមេរិកឡាទីននិងតំបន់ផ្សេងទៀត តែគួរអោយស្តាយតម្លៃរបស់វា
ក្រុមហ៊ុនមិនបានបញ្ជាក់ប្រាប់ ។ LG X power2 មកព្រមជាមួយថាមពលថ្ម
4,500mAh អាចលេងវីដេអូ 15 ម៉ោង អាចលេងអុិនធឺណែតបាន 18 ម៉ោង
ហើយមានបច្ចេកវិទ្យាសាកថាមពលថ្មពេញលឿនត្រឹមតែ 2 ម៉ោង LG X power2
ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat អង្គគណនា 1.5GHz
Octa Core ទំហំ RAM 2GB ROM 16GBអាចបន្ថែម microSD បានដល់ 2TB
ទំហំអេក្រង់ 5.5 អុីង កាមេរ៉ាក្រោយ 13 Megapixel កាមេរ៉ាមុខ 5 Megapixel
។
ប្រភព: LG
ប្រភព: LG
Post A Comment: