មួយរយះនេះហាក់មានការលេចឮដំណឹងអំពី iPhone 8 រាងច្រើនគួរសម
ដោយឡែកនាខណះក៏មានការលេចឮដំណឹងមកទៀតហើយថា iPhone 8
នឹងចូលចង្វាក់ការផលិតនៅខែមិថុនា ព្រមជាមួយការប្រកាសបង្ហាញខ្លួននៅខែកញ្ញា
ដោយឡែកខែដែលត្រូវដាក់លក់គឺនៅខែតុលា ។ 3 រោងចក្រដែលត្រៀមផលិត iPhone 8
រួមមានរោងចក្រដូចជា Foxconn Electronics, Winstron ហើយនិង Pegatron ។
ផ្អែកតាមរបាយការណ៍ថ្មីមួយ ឱ្យដឹងថា iPhone 8 ថ្មីនេះ នឹងត្រូវប្រកាសផ្លូវនៅខែកញ្ញា ក្នុងសន្និសីទសារព័ត៌មានមួយ ហើយនឹងមានលក់តាមបណ្ដាហាងទូរស័ព្ទមួយចំនួនចាប់ពីខែតុលា។ អតិថិជននឹងអាចបញ្ជាទិញ iPhone 8 ចាប់ពីថ្ងៃប្រកាស នៅខែកញ្ញាផ្ទាល់តែម្ដង។ សេចក្ដីរាយការណ៍ជាច្រើនកន្លងមក សសុទ្ធតែបានអះអាងថា iPhone 8 ជំនាន់ថ្មីអេក្រង់ ៤,៧អ៊ីញ និង ៥,៥អ៊ីញ អាចមានលក់ចាប់ពីខែកញ្ញា ហើយ iPhone 8 អេក្រង់ថ្មី OLED ទំហំ ៥,២អ៊ីញនឹងមានលក់តាមក្រោយ។
តែនៅពេលនេះ មានរបាយការណ៍ លើកឡើងថា iPhone 8 ទាំង ៣ម៉ូដែល គឺ iPhone 8 អេក្រង់ ៤,៧, iPhone 8 អេក្រង់ ៥,៥អ៊ីញ និង iPhone 8 អេក្រង់ ៥,២អ៊ីញភ្ជាប់ប្រភេទអេក្រង់ថ្មី OLED ដែលផលិតដោយក្រុមហ៊ុន Samsung អាចនឹងត្រូវប្រកាសចេញនៅព្រឹត្តិការណ៍សន្និសីទរបស់ Apple រួមគ្នានៅខែកញ្ញាខាងមុខ ហើយនឹងមានលក់ទីផ្សារចាប់ពីខែតុលា។
ឆ្នាំនេះ iPhone ជំនាន់ថ្មី អាចនឹងត្រូវក្រុមហ៊ុនធ្វើការឌីហ្សាញប្ដូររចនាបថថ្មី ហើយទាំង ៣ម៉ូដែលអាចនឹងផលិតពីដែកអ៊ីណុក (stainless steel) ហើយក្រាលដោយកញ្ចក់នៅផ្នែកខ្នងទូរស័ព្ទ ហើយនឹងបំពាក់ដោយបន្ទះឈីបជំនាន់ថ្មី A11 processor របស់ Apple និងដំណើរការដោយ iOS 11។
iPhone ទំហំអេក្រង់ថ្មី ៥,៨អ៊ីញ ប្រភេទ OLED ត្រូវសេចក្ដីរាយការណ៍អះអាងថា នឹងប្រើប្រាស់អេក្រង់គែមស្ដើង និងមានលក្ខណៈកោងឃុបនៅផ្នែកចំហៀង ឆ្វេង-ស្ដាំ បន្តិច (edge-to-edge OLED) ប៉ុន្តែមិនកោងខ្លាំងដូចនៅលើ S8/S8+ ទេ ។ iPhone 8 ត្រូវរំពឹងទៀតថា នឹងត្រូវក្រុមហ៊ុនធ្វើបច្ចុប្បន្នភាពលើសមត្ថភាពដំណើរការ៕
ប្រភព: DigiTimes

Post A Comment: