អង្គផ្ទុកទិន្នន័យរបស់ HUAWEI រួមមានដូចជា UFS 2.1 UFS 2.0 និង eMMC ផងដែរ ដែលបំពាក់ទៅលើ HUAWEI P10/P 10 Plus និង HUAWEI Mate 9 ធ្វើអោយអ្នកប្រើប្រាស់មានការរអ៊ូរទាំ ដែលទិញតម្លៃដូចគ្នា តែបានរបស់មិនដូចគ្នា ។ សូមបញ្ជាក់ថាអង្គផ្ទុកទិន្នន័យនីមួយៗ អាននិងសរសេរមានល្បឿនខុសៗគ្នា ដោយឡែកល្បឿនឈីប eMMC មានល្បឿនយឺតជាងគេ ។ លោក Richard Yu នាយកប្រតិបត្តិរបស់ HUAWEI បាននិយាយថា មូលហេតុដែលជ្រើសរើសបំពាក់ឈីបអង្គផ្ទុកទិន្នន័យ eMMC មិនមែនព្រោះវាមានតម្លៃថោកជាង តែខ្លាចផលិតទូរស័ព្ទដៃមិនទាន់តាមតម្រូវការទីផ្សារ ។ គាត់បានបន្ថែមថា Huawei បានទទួលដឹងបញ្ហានេះហើយ ហើយបានពន្យល់អតិថិជនផងដែរ ដោយឡែកនៅប្រទេសថៃវិញ មានអ្នកប្រើប្រាស់ស្មាតហ្វូន HUAWEI P10/P10 Plus និង HUAWEI Mate 9 ជាច្រើន បានទៅតវ៉ាក្រុមហ៊ុន ហើយក្រុមហ៊ុននៅប្រទេសថៃ បានប៉ះពៅជូនអតថិជនវិញ ដោយធានាជូន 2 ឆ្នាំ ដោយកាលមិនទាន់តវ៉ា មានការធានាជូនត្រឹមតែមួយឆ្នាំ ។
ប្រភព: appleinsider
ប្រភព: appleinsider
Post A Comment: